ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, June 18, 2024

បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់

ចំនួនអ្នកទស្សនា: Views

 សុខាភិបាល ដើម្បីជួយស្ថាប័នសុខាភិបាលសម្រេចបាននូវការចែករំលែកព័ត៌មាននិងការតភ្ជាប់ទិន្នន័យ ក៏ដូចជាលើកកម្ពស់គុណភាពព្យាបាលជំងឺនិងកម្រិតពេញចិត្តរបស់អ្នកជំងឺផងដែរ ។ក្នុងមុខរបរនានា និងគ្រួសារនីមួយៗ បច្ចេកវិទ្យាឌីជីថលបានជំរុញការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មនិងកែលម្អគុណភាពសេវាកម្ម ដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ ។


លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា សេដ្ឋកិច្ចឌីជីថលជាទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ពិភពលោកទាំងមូល គួរតែខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ពន្លឿនការជំរុញឧស្សាហូបនីយកម្មឌីជីថលនិងឌីជីថលូបនីយកម្មឧស្សាហកម្ម ក៏ដូចជាជំរុញសេដ្ឋកិច្ចឌីជីថលឱ្យរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយតួអង្គសេដ្ឋកិច្ចពិត ។ប៉ុន្មានឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនបានបណ្តាលឱ្យសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ឥស្សរជនវិភាគអន្តរជាតិជាច្រើនបានយល់ឃើញថា ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកត្តាសំខាន់បំផុតដែលបណ្តាលឱ្យសេដ្ឋកិច្ចចិនរក្សានិន្នាការល្អប្រសើរក្នុងរយៈពេលយូរ ។វេបសាយនៃទីភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុនធ្លាប់ចុះផ្សាយបទអត្ថាធិប្បាយ ដើម្បីពិភាក្សាអំពីសមិទ្ធផលនិងឥទ្ធិពលដែលការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន ។ បទអត្ថាធិប្បាយបានលើកឡើងថា ទ្រង់ទ្រាយច្នៃប្រឌិតថ្មីដ៏ធំសម្បើមរបស់ចិនបានលើសពីប្រទេសអាស៊ីផ្សេងទៀត ប្រសិនបើនិន្នាការនេះបន្តទៅទៀត នោះ នឹងពង្រឹងឋានៈជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៅអាស៊ីរបស់ចិនថែមមួយកម្រិតទៀត ។
ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនមិនត្រឹមតែផ្តល់កម្លាំងចលករជាបន្តបន្ទាប់ដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវឱកាសដល់ការអភិវឌ្ឍរបស់ប្រទេសនានាលើពិភពលោកផងដែរ ។ គិតមកទល់ឆ្នាំ២០២៣ ប្រទេសចិនបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ជាង១៦០ ដែលបានបង្កើតជានិម្មាបនកម្មថ្មីបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ច្រើនស្រទាប់លំដាប់ថ្នាក់និងវិស័យដ៏ទូលំទូលាយ ។ ដូចប្រសាសន៍របស់លោក Prem Ramburuth បញ្ញវន្តអូស្ត្រាលីដែលបានលើកឡើងថា ចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងនិម្មាបនកម្មច្នៃប្រឌិតថ្មីសកល ដែលបានក្លាយជាអ្នកចូលរួមដ៏សំខាន់នៃការច្នៃប្រឌិតថ្មីឈានមុខលើឆាកអន្តរជាតិនិងជាអ្នករួមចំណែកដ៏សំខាន់ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល ៕

0 comments:

Post a Comment