ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, April 30, 2024

អ៊ីស្រាអែ​​លព្រួយបារម្ភថាIC​Cគ្រោងនឹងចេញដី​កាចាប់ខ្លួនមេដឹក​នាំមួយចំនួន

ចំនួនអ្នកទស្សនា: Views

 មន្ត្រី​អ៊ីស្រាអែលនិង​បរទេស​មួយ​ចំនួន​បាន​និយាយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថាICC អាច​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​អ៊ីស្រាអែល​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះលើ​បទ​ចោទ​ប្រកាន់​មួយ​ចំនួន។


ការចោទប្រកាន់ជុំវិញប្រទេសនេះរារាំងដំណើរការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាស្ទ្រីបក៏ដូចជាប្រតិកម្មខ្លាំងពេកចំពោះការវាយប្រហារដោយកងកម្លាំងហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣។លើសពីនេះ ពួកគេក៏បាននិយាយផងដែរថា ICC កំពុងពិចារណាលើដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស់។យោងតាមមន្ត្រី២នាក់ក្នុងចំណោមមន្ត្រីទាំងប្រាំខាងលើប្រសិនបើICC ជំរុញឱ្យមានដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលមួយចំនួនទំនងជានឹងត្រូវចោទប្រកាន់។ ក្នុង​ចំណោម​នោះ នាយក​រដ្ឋមន្ត្រី Benjamin Netanyahu អាច​នឹង​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​មាន​ដីកា​ស្វែង​រក។បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងច្បាស់ថាតើមេដឹកនាំណាដែលទទួលខុសត្រូវខាងក្រុមហាម៉ាស់ ជានរណា ក៏ដូចជាការចោទប្រកាន់អ្វីនឹងត្រូវទទួលខុសត្រូវ។មន្ត្រី​អ៊ីស្រាអែល​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​អំពី​ចំណាត់ការ​របស់ ICC ហើយ​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ដែរ។ដីកាចាប់ខ្លួនរបស់ICCត្រូវបានពិភពលោកចាត់ទុកជាការចោទប្រកាន់ខាងសីលធម៌។ជាពិសេសសម្រាប់អ៊ីស្រាអែល ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លាពីអន្តរជាតិអស់រយៈពេលជាច្រើនខែជុំវិញយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា។ មេដឹកនាំនៃសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ប្រធានាធិបតីអាមេរិក Joe Biden ក៏បាននិយាយថា "នេះ(យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា) បានហួសពីដែនកំណត់"។ប្រធានរដ្ឋអាជ្ញា Karim Khan បានបញ្ជាក់កាលពីមុនថាក្រុមរបស់គាត់នៅICC កំពុងស៊ើបអង្កេត "បញ្ហាមួយចំនួនក្នុងអំឡុងពេលសង្រ្គាម"។ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការរំពឹងទុកនៃប្រព័ន្ធផ្សព្វផ្សាយ។ការិយាល័យរបស់លោក Netanyahu ក៏មិនបានធ្វើអត្ថាធិប្បាយដែរ។ ទោះបីជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃទី២៦ខែមេសាថា "ការអន្តរាគមន៍ណាមួយដោយ ICC នឹងបង្កើតគំរូដ៏គ្រោះថ្នាក់មួយ" ។ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់គឺជាតុលាការអន្តរជាតិអចិន្ត្រៃយ៍តែមួយគត់នៅលើពិភពលោកដែលមានអំណាចក្នុងការកាត់ទោសបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទីភ្នាក់ងារនេះមិនមែនជាកម្មសិទ្ធិរបស់កងកម្លាំងប៉ូលីសរបស់ខ្លួនទេ ។ប៉ុន្តែពឹងផ្អែកយ៉ាងខ្លាំងទៅលើរដ្ឋសមាជិកចំនួន១២៤របស់ខ្លួន រួមទាំងប្រទេសនៅអឺរ៉ុបភាគច្រើនផងដែរដើម្បីចាប់ខ្លួនជនជាប់ចោទ។តុលាការ ICC ផ្តោតលើបុគ្គលជាជាងរដ្ឋ បែងចែកវាពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ដែលដោះស្រាយជម្លោះរវាងរដ្ឋ៕ប្រភពReuters

ប្រែសម្រួលដោយនាយកនិពន្ឋ៖សុិន សុខរ៉ា

0 comments:

Post a Comment