(ប៉ៃលិន)៖ «ប៉ៃលិនសង្ក្រាន្ដ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំដោយរដ្ឋបាលខេត្តប៉ៃលិន មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ។
ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់មជ្ឈដ្ឋានបានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្នុងកម្មវិធី «សង្ក្រាន្ដប៉ៃលិន»។
កម្លាំងសមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយ នៅតំបន់នេះដូចគ្នាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឲ្យកម្មវិធីសប្បាយនេះ បានប្រព្រឹត្តទៅដោយរលូន៕
0 comments:
Post a Comment