ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, April 24, 2024

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យហេដ្ឋារ​ចនាសម្ព័ន្ធ និងការផ្តល់​សេវ៉ាលើវិស័យ​អប់រំ នៅសាលា​អនុវិ​ទ្យាល័​យភ្នំយ៉ាត

ចំនួនអ្នកទស្សនា: Views

 

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អញ្ជើញចុះពិនិត្យមើ​លហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសា​លាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន



 ដើម្បីធ្វើការកែរលម្អសេវ៉ា និងអ​ភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបី​ជាសាលាកន្លងមក បានទទួលជ័យលា​ភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណា​ចក្រកម្ពុជា។

ការចុះពិនិត្យនេះ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានជម្រុញនិង​ណែនាំបន្ថែមដ​ល់គណ:គ្រប់គ្រង​សាលានិងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវតែមានកិច្ច​សហការល្អ​ដើម្បីធ្វើអោ​យសាលារៀនក្លាយ​ជាថ្នាលអបរំដ៏មានប្រសិទ្ធភាពគុណភាព កន្លែងផ្តល់ចំណេះដឹងដល់សិស្សា​នុសិស្សប្រកប​ដោយគុណភាពពិតប្រាកដ។


លោកជំទាវអភិបាលក៏​បានផ្តល់អនុសាសន៍ លើកទឹកចិត្ត គាំទ្រ ឧបត្ថម្ភ ក្នុងការកែលំអបរិស្ថាន បង្កើនសោភ័ណ​ភាពបន្ថែមទៀត ដើម្បីក្លាយជាសាលាគំរូរក្សាតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤បន្តទៀត៕



























0 comments:

Post a Comment