ខេត្តបន្ទាយមានជ័យ៖នៅសាលាប្រជុំ(ក) នៃសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានរៀបចំប្រជុំបើក សវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ
និងមានការចូលរួមពី ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី អភិបាល ក្រុង ស្រុក លោកអធិការនគរបាល្រុង ស្រុក លោកមេឃុំ ចៅសង្កាត់និងលោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទាំង៦៧ ផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី បានធ្វើសេចក្តីរាយការណ៍ថា៖កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលយកនូវអនុសាសន៍របស់គណៈប្រតិភូសវនកម្មចំនួន២១ចំណុច ហើយអនុសាសន៍នេះបានដើរតួជាត្រីវិស័យ ជាទិសដៅអាទិភាព ដើម្បីកែលម្អនិងមានការត្រួតពិនិត្យតាមដានអំពីលទ្ធផលប្រចាំឆ្នាំនៅរៀងរាល់ពេលប្រជុំណៈអភិបាលប្រចាំខែ និងបានសម្រេចអនុសាសន៍ស្ទើរទាំងស្រុង ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា៖ក្នុងពេលន្លងមករដ្ឋបាលខេត្ត បានអនុវត្តនូវវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើនក្នុងការដោះស្រាយនូវការលំបាក ក្តីកង្វល់និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋាបាលនិងសេវាសាធារណៈ ។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អធិការនគរបាល នាយប៉ុស្តិ៍រដ្ឋាបាល នគរបាលឃុំ សង្កាត់ គ្រប់ស្រុក ក្រុងទាំង៩ ក្នុងខេត្ត ក្នុងគោលបំណងពិនិត្យអំពីសមត្ថភាព លទ្ធផលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការនិងសេវាសំណូមពរឲ្យកាន់តែល្អប្រសើរ ដោយបានដាក់ចេញនូវគោលដៅខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាល្អជាគំរូ ជាពិសេសការងារផ្តល់អត្រានុកៅលដ្ឋាននិងសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖តួនាទីសវនកម្មផ្ទៃក្នុង មានគោលបំណងក្នុងការត្រួតពិនិត្យលើប្រតិបត្តិការប្រពន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ ។ ទន្ទឹមនោះសវនកម្មផ្ទៃក្នុងក៏បានជួយដល់ថ្នាក់ដឹកនាំសវនដ្ឋាន ដើម្បីដឹកនាំបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូខ្ពស់របស់ខ្លួន ជាពិសេសអនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករបានក្លាយជាមូលដ្ឋានក្នុងការវិភាព វាយតម្លៃហានីភ័យ កែលម្អចំណុចខ្វះខាតនានារបស់សវនដ្ឋានឲ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន ។
ឯកឧត្តម អគ្គនាយក បានបន្តថា៖ការចុះធ្វើសវនកម្មផ្ទៃក្នុងគឺជាទិដ្ឋភាពមានលក្ខណៈជាប្រព័ន្ធដែលូសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចណែកជួយពង្រឹងនូវការងារស្នូលរបស់សវនដ្ឋាននួមួយៗ និងអង្គភាពពាក់ព័ន្ធក្រោមការត្រួតពិនិត្យនិងវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យស៊ីជម្រៅបន្ថែមទៀត លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ(ចំណូល-ចំណាយ)ការ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិកព្រមទាំងការគ្រប់គ្រងជនជាប់ឃុំ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ធិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ជាចុងក្រោយឯកឧត្តម នាយឧត្តមសេនីយ៍ឯក ងួន ស្រេង ក៏បានផ្តាំផ្ញើនិងជម្រុញដល់សវដ្ឋាននិងអង្គភាពពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់និងកាត់បន្ថយកម្រិតហានីភ័យ គ្រប់ប្រភេទលើកិច្ចប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែប្រសើរ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
0 comments:
Post a Comment