ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, April 22, 2024

ពិធីត្រាស់ឆ្លងបុណ្យចូលឆ្នាំថ្មី វត្តរាជនិ​វេស​នារាម ហៅវត្តព្រះពន្លា

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖ពិធីស្រង់ព្រះ ស្រង់ព្រះ​សង្ស ចាស់ព្រឹទ្ធាចារ្យ គឺជាកិច្ចមួយ​បញ្ជាក់​​អំពីទឹក​ចិត្តប្រក​បដោយកតញ្ញូតាធម៌ ដឹងគុណ គោរពគុណបូជាគុណ ដេីម្បីជា​សិរីសួស្តីជ័យមង្គលវិ​បុលសុខ​កើតមា​នសម្រាប់ជីវិត​មនុស្សគ្រប់ៗរូប ​ដែលបានប្រតិបត្តិ ​។



ព្រះអង្គ យឿន សាមឿត ព្រះ​ចៅអធិការវត្តរាជនី​វាស​នាអារាមព្រះពន្លា ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានសង្ឃដីការបែបនេះក្នុងពិធីត្រាស់ឆ្លងប្រពៃណីឆ្នាំថ្មីនេះ បានបើ​កសង្ក្រា​ន្តឆ្នាំរោ​ងឆស័កពុទ្ធសករាជ២៥៦៨ គស ២០២៤ ចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ​ខែមេសា ឆ្នាំ២០២៤ ត្រូវបា​នបញ្ចប់។ក្នុងពិធី​នេះផ​ងដែរ ក៏មានពិធី​រាប់បាត្រដល់​ព្រះសង្ឃ ប​ញ្ចប់នៃកម្មវិធីបុណ្យចូលឆ្នាំ ពិធី​ផ្សឹក​ភ្នំខ្សាច់ ស្រង់ព្រះស្រ​ង់ទឹកព្រះសង្ស ចាស់ព្រឹទ្ធាចារ្យនិងការរាំលេងរប​ស់​បងប្អូនប្រ​ជាពលរដ្ឋ​យ៉ាងសប្បាយរីករាយ។​


ព្រះតេជគុណ យឿន សាមឿត ព្រះអង្គបានមានសង្ឃដីកា ថា កម្មវិធីឆ្លងឆ្នាំ​ ដើម្បីលាតំណម គឺឈ​ប់​តម ហើ​យមក​ធ្វើការងារជា​ធម្មតាវិញ។ក្នុងថ្ងៃត្រាស់​ នេះផងដែរ ដើម្បីបញ្ជាក់​អំពីអត្ថន័យ​នៃសា​មគ្គីភាព រុងរឿងត្រ​ជាក់ត្រជុំ មនុស្សម្នាទៅ​មកជួប​ជុំកុះករប្រក​បមុខរបររក​ស៊ីទទួល​ទានបាន​គ្រប់ក្រុម​គ្រួសារ។ម្យ៉ាង​វិញទៀតដើម្បី​បញ្ជាក់អំពី​អត្ថន័យបង្ហាញពី​របៀបរស់​នៅទំនា​ក់ទំនង​បែបធម្មជាតិ ទឹក ដី ភ្លើង ខ្យល់ ត្រូវអាស្រ័យគ្នា​ទាំងក្នុងក្រៅ មនុស្សនិង​បរិស្ថាន​ពុំអាចខ្វះ​គ្នាបាននោះ​ឡើយ មនុស្សរស់​នៅត្រូវមាន​ទឹកចិត្ត​ សង្គ្រោះ អនុគ្រោះគ្នាទៅវិញទៅមក ដោយចិត្ត​មេត្តា មា​នសីលធម៌​ស្មើគ្នា​ជា​កត្តាជំរុញឲ្យមា​នភ្លៀងធ្លាក់​គ្រប់រដូវកា​ល ដើម្បីឲ្យប្រជា​កសិករ​បង្ក​បង្កើន​ផលផ្តល់ផល ឲ្យសង្គមជាតិ​មាតុភូមិប​រិបូរណ៍ដោយសុខសន្តិភា​ពសុខដុមរមនាជីវភាពធូរធារ គ្រួ​សារជាសក្ដានុពលសង្គមដ៏រុងរឿង៕








0 comments:

Post a Comment