(ប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី២៩ខែ មេសានេះ ផ្ទះបរិច្ចាគដែលជាការផ្តួចផ្តើមគំនិតដ៍មនុស្សធម៌បំផុតពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តួចផ្តើមកសាងផ្តះបរិច្ចាគនេះគឺ ដើម្បីបណ្តុះគំនិតដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអោយចេះស្រលាញ់សាមគ្គីគ្នា
នេះជាវប្បធម៌ចែករំលែក និងជួយសម្រួលដល់ការលំបាករបស់បងប្អូនយើងដែលខ្វះខាតអាចអោយគាត់មកទទួលយកទៅប្រើប្រាស់បានមួយគ្រា និងសំរាប់អ្នកមានជីវភាពធូរធារអាចយកសម្ភារ:ប្រើសប្រាស់ដែលនៅប្រើបាននិង គ្រឿងឧបភោគបរិភោគយកមកទុកក្នុងផ្ទះបរិច្ចាគនេះ ដើម្បីអោយបងប្អូនអ្នកខ្វះខាតយកទៅបរិភោគឬប្រើប្រាសក្នុងជីវភាពបានមួយគ្រាផងដែរ។
ហើយបច្ចុប្បន្ននេះគេសង្កេតឃើញនៅផ្សះបរិច្ចាគនេះមានបងប្អូនអ្នកមានចិត្តសប្បុរសបាននាំគ្នាយកគ្រឿងបរិភោគមានដូចជា ប្រហុក ផ្អក ត្រីងៀត ទឹកត្រី ទឹកស៊ីអីវ មានទាំងអង្ករ និងសម្ភារ:ប្រើប្រាស់មួយចំនួនធំមកដាក់ផ្ទះបរិច្ចាគនេះជាហូរហែរ។ និងមានបងប្អូនអ្នកខ្វះខាតតែងតែទៅទទួលយកសម្ភារ:និងគ្រឿងបរិភោគទាំងនោះយកទៅប្រើប្រាស និងបរិភោគជារើយៗផងដែរ។
សូមបញ្ជាក់ថាផ្ទះបរិច្ចាគនេះបានដំណើរការជិតមួយឆ្នាំមកហើយមានជាច្រើនទីតាំងនៅមុខសាលាខេត្តប៉ៃលិននិងនៅផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ដែលជាគំនិតដ៍ថ្លៃថ្លាប្រកបដោយមនុស្សធម៌ពីសណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលលោកជំទាវជានិច្ចកាលតែងតែគិតគូរពីទុក្ខលំបាករបសើបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាំងតែពីលោកជំទាវនៅជាតំណាងរស្ត្រមកម្លេះ។.ទង្វើទាំងនេះហើយធ្វើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយសប្បាយចិត្តពេញចិត្តពេញថ្លើមយ៉ាងខ្លាំងដែលមានថ្នាក់ដឹកនាំល្អមានអភិបាលខេត្តល្អ៕
0 comments:
Post a Comment