ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, April 30, 2024

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖លោ​កវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោ​យ​ប៉ែត បានដឹ​កនាំកម្លាំង​ចុះប្រតិប​ត្តិការបង្រ្កាបក​រណីជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូ​វសារធាតុញៀន នៅចំណុច​មុខ​ខ្លោងទ្វារវត្តថ្មី ស្ថិតក្នុងភូមិបាលិ​លេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត 



ដោយ​ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ ១-ឈ្មោះ សូ សុភស្ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ី​នត្រជាក់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)និង២-ឈ្មោះ សែត រ៉ាមបូរ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់​នៅភូមិមិត្តភាព សង្កាត់អូរជ្រៅ (ជួញដូរ និងប្រើប្រាស់) ព្រមទាំងចា​ប់យ​កសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ៣,១៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿងនិងទូរស័ព្ទ ចំនួន ០២គ្រឿងផងដែរ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានក​ងរាជ​អាវុធ​ហត្ថក្រុង បានធ្វើការចុះល្បា​តក្នុងភូមិសាស្ត្រក្រុង ដល់ចំនុចកេីតហេតុ កម្លាំងបាន​ប្រទះ​ឃើញជន​សង្ស័យចំនួន០២នាក់ អង្គុយលើម៉ូតូគួរឱ្យសង្ស័យ ហេីយបា​នហៅមកសួរនាំ ព្រមទាំ​ងធ្វើកា​រឆែកឆេរលើខ្លួនជនសង្ស័យទាំងពីរនាក់រកឃើញមានគ្រឿងញៀន បានធ្វើការឃា​ត់ខ្លួ​នភ្លាមៗ នាំមក​កាន់មូលដ្ឋានមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។


ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជា​បានទិញ​គ្រឿង​ញៀនមក​ទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និង​មានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនមក​បញ្ជាការ​ដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រ​ឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






0 comments:

Post a Comment