ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, April 24, 2024

ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សម​ធម៌សុខ​ភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់

ចំនួនអ្នកទស្សនា: Views

 

ខេត្តពោធិ៍សាត់៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធី «ទិវាជា​តិប្រយុទ្ធនឹ​ងជំងឺគ្រុនចាញ់ » ២​៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សម​ធម៌សុ​ខភា​ព សមភាពយេនឌ័រ និង​សិទ្ធិម​នុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលប្រព្រឹត្តទៅ​នៅក្នុង​បរិវេ​ណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់



 នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ថា កម្ពុជាបានដាក់​ទិសដៅលុ​បបំបាត់​ជំងឺគ្រុនចាញ់ទាំង​ស្រុងនៅឆ្នាំ២០២៥​ខាងមុខនេះហើយដើម្បី​ឈានទៅស​ម្រេចនូវ​គោល​ខាង​លើនេះ រាជរដ្ឋាភិបា​លបានដា​ក់ចេញនូវគោ​លនយោបាយ​ដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការជាមួយអង្គការដៃគូ ដើម្បីលុបបំបាត់​ជំងឺគ្រុន​ចាញ់ ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាល និ​ងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះ​ប្រជាពលរដ្ឋពីសេច​ក្ដីស្លាប់ ទី៣៖ ការផ្ដល់អា​ទិភាពក្នុងការធ្វើវិនិ​យោគ ស្រាវជ្រាវ នវានុវត្ដន៍នៅ​ក្នុងការងារលុប​បំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ពេលវេលា។


ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានលើកឡើងទៀតថា ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិ​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ នៅថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០២៤ សម្រាប់កម្ពុជាយើង បាន​ប្រារព្ធ​ធ្វើ​មុនមួយ​ថ្ងៃ ​គឺបញ្ជាក់អំ​ពីភា​ពបុរេ​សកម្មរ​បស់ប្រជា​ពលរដ្ឋ និងភ្នាក់​ងាររបស់យើង។ លើសពីនោះ ឯកឧត្តម​សាស្ដ្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ដ​ដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅ​រកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុប​បំបាត់ជំងឺ​គ្រុន​ចាញ់នេះផងដែរ៕








0 comments:

Post a Comment