ភ្នំពេញ៖ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ជុងវ៉ុក (H.E Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងសហការី ។
ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីអមដំណើរ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលបើកទូលាយ និងស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគី ក្នុងការវិនិយោគ។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវគម្រោងមួយចំនួន ដែលភាគីកូរ៉េមានចំណាប់អារម្មណ៍ ហើយរំពឹងថាកម្ពុជា និងកូរ៉េ អាចមានគម្រោងលេចធ្លោបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលចង់លើកកម្ពស់កម្រិតទំនាក់ទំនងប្រទេសទាំងពីរឱ្យទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នាពេលអនាគតផងដែរ៕
0 comments:
Post a Comment