ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, April 19, 2024

បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការពាក់ព័ន្ធករណី​គ្រឿងញៀន និងកា​ន់កា​ប់ឬ​ដឹកជញ្ជូន​អាវុធ​ដោ​យគ្មានការអនុញ្ញាត

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រា​ស់ដោ​យខុ​សច្បាប់នូវសារធាតុញៀន និងកា​ន់កាប់ ឬដឹកជញ្ជូនអាវុធដោ​យគ្មានការ​អនុញ្ញាត ដោយឃាត់​ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុប​០៥នាក់



-ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន (ហៅតាភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់​នៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)

-ឈ្មោះ ភូវ៉រ៉េត ធានធឿន (ហៅប៉េវភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន បច្ចុប្បន្ន​ស្នាក់​នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)

-ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិត និងជួញដូរគ្រឿងញៀន និងសញ្ចារកម្ម)

-ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ បច្ចុប្បន្នភូមិ​ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ)

-ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិ​ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ។ វត្ថុតាងដកហូតបា​នរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីនចំនួន ០២កញ្ចប់ធំ(កញ្ចប់តែនិង១៦​ថង់កិប ទម្ងន់ ២៨៨០,២ក្រាម -ថ្នាំគ្រាប់រាងមូល​ពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង០២​ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅ​ពណ៌ក្រហ​ម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ីចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម -កញ្ឆាក្រៀម ចំនួន ០៧ថង់កិប ទម្ងន់ ២៦,៨ក្រាម -ម្ស៉ៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម -ដុំក្រាម​ពណ៌លឿង ចំនួន ០២ថង់កិប ទម្ងន់ ១០៦ក្រាម (មួយរយប្រាំមួយក្រាម)-ម្ស៉ៅម៉ត់ព​ណ៌ត្នោត ចំនួន០២ថង់កិប ទម្ងន់ ១០៨,៤ក្រាម -ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ០១ថង់កិប ទម្ងន់ ៦៨,៩ក្រាម -ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម -ម្ស៉ៅក្រាម​ពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម -កាំភ្លើងខ្លី ចំនួន ០៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅម៉ាកK54 លេខ55007452 ពណ៌ខ្មៅម៉ាក​ឡុក១៩ ពណ៌ខ្មៅម៉ាកISSC-M22 ពណ៌ខ្មៅ) -គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់, -បង់កាំភ្លើង ចំនួន០៥ -ស្រោមកាំភ្លើង ចំនួន ០២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣គ្រឿ -រថយន្ត ចំនួន ០២​គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លា​កលេខ ភ្នំពេញ2BB-8850) -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លា​កលេខប.មានជ័យ1AB-6168) -ទូរស័ព្ទ ចំនួន ០៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិចម៉ាកHuawei ពណ៌ទឹកប៊ិចម៉ាកiPhone ពណ៌ទឹកប៊ិចម៉ាកOPPO ពណ៌ផ្ទៃមេឃម៉ាកiPhone14 ពណ៌ស្វាយម៉ាកiPhone ពណ៌ស្លែរួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ ព្រម​ទាំងសម្ភារៈមួយចំនួនទៀត។


លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈា​នដល់បង្រា្ក​បនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំណុចKTV៦១៩ ស្ថិតក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបា​នក្តាប់បាន​មុខសញ្ញាជួ​ញដូរគ្រឿងញៀន ដឹក​នាំដោយលោកផ្ទាល់ សហ​ការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោ​យលោក វរៈ​សេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាប បទល្មើស បានធ្វើការឃា​ត់រថយន្តចំនួ​ន០១គ្រឿង ម៉ាកAUDI A7 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603 ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន ហៅ តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំង​ដកហូតវត្ថុតាងរួមមាន កាំភ្លើងខ្លី ចំនួន ០២ដើម(ម៉ាកឡុក១៩ ពណ៌ខ្មៅម៉ាកISSC-M22), បង់កាំ​ភ្លើង ចំនួន០៣គ្រាប់កាំភ្លើង ចំនួន១៥គ្រាប់កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ(អ៊ិចស្តាស៊ីចំនួន០​៥កញ្ចប់ ទម្ងន់ ៤៣,០៥ក្រាម មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចា​ត់ការតា​មនីតិវិធី។


លោកបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ផលិត ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹក​ជញ្ជូនអាវុធដោ​យគ្មានការអនុញ្ញាត។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលា​ការ​ហើយនៅរសៀល​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕














0 comments:

Post a Comment