(បន្ទាយមានជ័យ) ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលកំពុងឈរជេីងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
អញ្ជើញចូលរួមមាន លោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល។
លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗនិងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការឱ្យអង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួយកសាងក្នុងអង្គភាព៕
0 comments:
Post a Comment