ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, April 22, 2024

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន ​នីណារ៉ូ មេបញ្ជាការមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើ​ប្រាស់ដោ​យខុសច្បាប់នូវ​សារធាតុញៀន នៅចំណុច​លើផ្លូវមុខក្លឹប Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ដោយ​ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ០៥នាក់ ៖



-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូ​មិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់)

-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅ​បច្ចុប្បន្នភូមិ​ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)

-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាពសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់)

-ឈ្មោះ សែម សុខ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ)

-ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)


វត្ថុតាងដែលដកហូតបានរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០​២ថង់កិ​បធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម,-គ្រឿងញៀនប្រ​ភេទថ្នាំគ្រាប់រាងផ្លែ​ឈើពណ៌​ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អុិ​ចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩​ក្រាម, -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម-ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម , -ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង, -ម៉ូតូ ចំនួន ០៣គ្រឿង, -ទូរស័ព្ទ ចំនួន ០៧គ្រឿង រួមនងវត្ថុតាងមួយចំនួនទៀត។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់កា​របង្ក្រាបកម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះល្បា​តការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសា​ស្ត្រក្រុង លុះដល់​ចំណុចខាងលេី​កម្លាំងបានប្រទះឃើញជនសង្ស័យម្នា​ក់ឈ្មោះ ខិញ សុភា ហៅគោ ដោយមានការ​សង្ស័យកម្លាំងបានហៅសួរនាំ ព្រមទាំងបានធ្វើការឆែកឆេរ​លើខ្លួនរកឃើ​ញគ្រឿង​ញៀន ហើយធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដង​ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រីបានបន្តថា ដោយមា​នការស​ហការពីជនសង្ស័យ កម្លាំងបានចុះ​ឃាត់ខ្លួនជន​សង្ស័យម្នាក់ទៀត ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមួយចំ​នួនទៀត និងបន្តឃា​ត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន​០៣នាក់បន្ថែមទៀត ហើយនាំមក​កាន់មូល​ដ្ឋាន​កងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៥នាក់ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ​ខុស​ច្បាប់នូវសារធាតុ ញៀនពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំ​រឿងបញ្ជូនមកបញ្ជា​ការដ្ឋានកង​រាជ​អា​វុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបាន​បញ្ជូនទៅសាលាដំ​បូងខេត្ត ហើយ​នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕










0 comments:

Post a Comment