ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, April 22, 2024

នគរបាល ​ចាប់​ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនឹ​ងគ្រឿង​ញៀន​ ជាង ១០គីឡូក្រាម បញ្ជូន​ទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖ដោយ​អនុវត្តយ៉ា​ងមុឹង​ម៉ាត់តាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋានន​គរ​បាលខេត្តបន្ទា​យមានជ័យ កម្លាំង​ការិ​យាល័យប្រ​ឆាំង​គ្រឿង​ញៀន សហការជាមួ​យកម្លាំងអធិ​ការដ្ឋាននគ​របាលក្រុង​ប៉ោយប៉ែត​ ដឹកនាំដោ​យ លោកឧត្តម​សេនីយ៍​ត្រី ធិន ស៊ិនដេត ស្នងការរង​ នគរបាលខេត្ត បានចុះប្រតិបត្តិការណ៍​បង្ក្រាបករណីដឹកជញ្ជូន នឹងជួញដូរ នូវ​សារធាតុ​ញៀន​ដោយខុសច្បាប់ ដោយឃាត់ខ្លួនជ​នសង្ស័យចំនួន ​០២នាក់ ប្រុស​០១ ស្រី០១ ​កាល​ពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២​០២៤ វេលាម៉ោង​២៤ និង០០នាទី ។​



ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ

/ឈ្មោះ ហេង សុគុ​ណ ហៅ ប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូ​រគ្រឿងញៀន​រស់នៅ​ភូមិមិត្តភាព សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត និង២/ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២​៤ឆ្នាំ រស់នៅ​ភូមិអូឬស្សីលើ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅម៉ត់សថ្លា(MDMA)ចំនួន ០១ថង់ស្មើ​ទម្ងន់២.១១ក្រាម​សាច់ថ្នាំ​សុទ្ធ , ថ្នាំ កញ្ចប់រូប​ទំពាំង​បាយជូរមានអក្សGrapa fraittea(MDMA)​ចំនួន៥០០កព្ចាប់ ស្មើទម្ងន់​៤.៤៧០ក្រាម​សាច់ថ្នាំសុទ្ធ ,ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ​(MDMA)ចំនួន​៥០០​កព្ចាប់ស្មើទម្ងន់​២.៣០៥ក្រាម​សាច់ថ្នាំសុទ្ធ ,រថយន្តចំនួន​ ០១ គ្រឿងម៉ាក ម៉ាកព្រូសពណ៍ស ,ទូរសព្ទដៃ​ចំនួន ០២ គ្រឿង សរុបចំ​នួន ៦៧៧​៧.១១ក្រាមសាច់ថ្នាំ​សុទ្ធ។


បច្ចុប្បន្ន កម្លាំង​ជំនាញនៃស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមាន​ជ័យ បានកសាង​សំណុំរឿង បញ្ជូនខ្លួន​ជនសង្ស័យ​ទាំង២នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីច្បាប់៕















0 comments:

Post a Comment