(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់
នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមចាប់យកសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤ក្រាម , គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម, កញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម, ទូរស័ព្ទ ចំនួន ០៤គ្រឿង, ខ្សែកលោហធាតុពណ៌លឿងលាយស ប្រវែង ៤៦ស.ម ចំនួន ០១ខ្សែ មានបណ្តោងរូបព្រះ, ខ្សែដៃលោធាតុពណ៌ស ចំនួន ០២ខ្សែ, ក្រវិលលោហធាតុពណ៌លឿង ចំនួន ០១គូ, នាឡិកាដៃ ម៉ាកPanerai ខ្សែពណ៌ខ្មៅ ចំនួន ០១ខ្សែ, ប្រាក់បាត ចំនួន ៧,០០០បាត (ប្រាំពីរពាន់បាត) រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលេីនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីសន្តិសុខ ថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ១.ឈ្មោះ សាក់ស៊ើម ហ្វាក់ណយ ភេទប្រុសអាយុ ៤៤ឆ្នាំ ជនជាតិថៃ ឆែកឆេរឃើញមានកញ្ឆាក្រៀម ចំនួន ០១ថង់កិប ទម្ងន់ ២២,១៤ក្រាម, ២.ឈ្មោះ វ៉ាក់រីតសារ៉ា ទីថាក់វីន ហៅ ប៉ែន ភេទស្រី អាយុ ២៥ឆ្នាំជនជាតិថៃ ឆែកឆេរឃើញមាន ម៉្សៅក្រាមសថ្លា(ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ១,០៤ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០២គ្រាប់ ទម្ងន់ ០,៤៤ក្រាម, ៣.ឈ្មោះ ព្រេមវីត លីនឆាឡាប ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
0 comments:
Post a Comment