ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, April 10, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យអនុវត្តគម្រោង​តម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះ​ស្រា​យបញ្ហាទឹកលិចភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើ​កទិសដៅ​ការងារឆ្នាំ២០​២៤ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១០ ខែ​មេ​សា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 



បានលើកទឹកចិត្តឱ្យក្រសួងធនធានទឹក និង ឧតុនិយម បន្តកិច្ចស​ហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពីលទ្ធភា​ពថវិកា​សម្រាប់​ការកសាង និង ការជួសជុលថែទាំ សំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍ និង ស្ថាប័នផ្តល់ជំនួ​យនានា ដើម្បីកៀរគរថវិកា សម្រាប់គាំទ្រដល់​ការគ្រប់គ្រង, ការអភិរក្ស និង ការអភិវឌ្ឍធ​នធានទឹក​នៅកម្ពុជា


ក្នុងនោះសម្តេចធិបតីបានស្នើឲ្យក្រសួងធនធានទឹក និង ឧតុនិយម ត្រូវបន្តពង្រីកសក្តានុ​ពលប្រភព​ផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើ​ការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានា​បាននូវកា​រផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និង សម្រាប់បម្រើឱ្យផ​លិតកម្ម​លើគ្រប់វិស័យ ក៏ដូចជា​ជួយដល់​ការកាត់បន្ថយគ្រោះ​ទឹកជំនន់ និង គ្រោះរាំងស្ងួត ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានស​ម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ៣០០​លានដុល្លារ ដើម្បីដោះ​ស្រាយបញ្ហាទឹកលិចភ្នំពេញសម្តេ​ចធិបតី ហ៊ុន ម៉ាណែត បានមាន​ប្រសាស​ន៍ទៀតថា តាមការព្រមា​នជាមុនរបស់អង្គការស​ហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ ២០២៧ សីតុណ្ហភា​ពនៅលើភពផែនដីនឹង ឡើង​ក្តៅខ្លាំងបំ​ផុតដែលពុំធ្លាប់​ជួបប្រទះ​ពីមុនមក ដែល​ជាលទ្ធផល​នៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino), ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួ​តចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែ​លកន្លែងខ្លះមានភ្លៀងច្រើនពេក និង កន្លែងខ្លះ​កាន់តែរាំង​ស្ងួតខ្លាំងជាដើម







0 comments:

Post a Comment