ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, April 17, 2024

សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍បាន​មកលេងកម្សាន្តក្នុងខេត្តជិត ១លាននាក់ កើនឡើង​ហួសពី​ការរំពឹងទុក

ចំនួនអ្នកទស្សនា: Views

 

ប៉ៃលិន៖ សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍​បានមកលេងកម្សាន្តក្នុងខេត្ត មានការកើ​នឡើង​ហួស​ពីការ រំពឹងទុក ​ដោយក្នុងនោះ​នៅតា​មគោលនៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគម​ន៍ទេសចរជាតិ និងអន្តរជាតិ ៨០៨២៨៩នាក់ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី១​៣-១៤-១៥និង១៦ ខែមេសា ឆ្នាំ២​០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក .​ ២៥៦៨ ។



លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ គឺស្ថានភាពទូ​ទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់ សម្គាល់​នោះទេ ហើយភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨​២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើន កុះករ នៅតា​មតំបន់ រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និង ទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ រៀបចំ​ដោយរដ្ឋបាលខេត្ត


សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ រដ្ឋបាល ខេត្តប៉ៃលិន បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការរៀបចំ​សង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បង ប្អូន ប្រជា​ពលរដ្ឋ គឺ​ទី១-បរិវេណវិមានឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធ​ម៌ប្រវត្តិសា​ស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ៕
























0 comments:

Post a Comment