ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, November 15, 2021

កាសែត The Cambodia Daily ត្រូវលោក ពេជ្រ ករុណា ចំអកឱ្យចំពោះការផ្សាយបំភ្លៃពីទំនាក់ទំនងកម្ពុជា-អាមេរិក

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ កាសែត The Cambodia Daily ដែលធ្វើដោយខ្មែរនៅអាមេរិក និងជាអតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរី បានចេញផ្សាយព័ត៌មានមួយ ដែលមានចំណងជើងថា «ក្រសួងការបរទេសកម្ពុជាព្រមានផ្តាច់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងអាមេរិក» ។


ការផ្សាយបែបនេះ ត្រូវបានអ្នកតាមដាននៅលើបណ្តាញសង្គមចាត់ទុកថា ជាការផ្សាយក្នុងន័យមូលបង្កាច់អុជអាល ព្រោះមានខ្លឹមសារខុសទាំងស្រុងពីអត្ថន័យដើមនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា និងផ្ទុយស្រលះពីជំហររបស់កម្ពុជា ចំពោះទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក។


ជុំវិញការផ្សាយនេះដែរ អាខោនហ្វេសបុកមួយ ដែលមានឈ្មោះថា ពេជ្រ ករុណា បានចូលខមមិន ចំអកឱ្យកាសែត The Cambodia Daily ថា៖ «ខ្ញុំគិតថា ទោះយើងជាបុគ្គលិករបស់បរទេស ក៏មានឈាមជាខ្មែរដែរ។ ការសរសេរអត្ថបទចំណងជើង ខ្លឹមសារ គួរណា សម្លឹងមើលប្រយោជន៍កម្ពុជាផង។ កុំស៊ីប្រាក់ខែបរទេស សរសេរតាមថាមពលដុល្លារ នោះអ្នកកំពុងបំផ្លាញខ្មែរហើយ។ តើខ្លាចអត់ការងារធ្វើ? តើខ្លាចចញ្ចឹមគ្រួសារមិនរស់? កុំដើម្បីលុយ ឬជីវភាពក្រៅប្រទេស អ្នកធ្វើគ្រប់យ៉ាងដើម្បីខ្មែរក្នុងស្រុកមានភាពវឹកវរ។ បើក្រុមអ្នកកំណើត និងកើតការ ឈ្នះយូរហើយ»។

គួរររំលឹកថា កាលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីយោធាជាន់ខ្ពស់ពីររូប របស់កម្ពុជា ដោយកម្ពុជាចាត់ទុកសកម្មភាពនេះថា គឺជាយុទ្ធនាការលាបពណ៌ និងជាវិធានការដោយបង្ខិតបង្ខំជាឯកតោភាគី ដោយហេតុផលភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះ។


ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៖


0 comments:

Post a Comment