ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, November 25, 2021

ចិន​ខឹង​ព្រោះ​អាមេរិ​​ក​បាន​អញ្ជើញ​តៃ​វ៉ាន់​ឲ្យ​ចូលរួម​​សន្និសីទ​ប្រជា​ធិបតេយ្យ

ចំនួនអ្នកទស្សនា: Views

ទីក្រុងប៉េកាំងបានរិះគន់ទីក្រុងវ៉ាស៊ីនតោនថា”បានធ្វើខុស”និងបំពានគោលការណ៍”ចិនតែមួយ” ដោយការអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសន្និសីទប្រជាធិបតេយ្យជាមួយប្រទេសជាង១០០ ។ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ខែវិច្ឆិកាបានប្រកាសថា”កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ”នឹងប្រព្រឹត្តទៅតាមអ៊ីនធឺណិតនៅថ្ងៃទី៩និងទី១០ខែធ្នូមុនពេលកិច្ចប្រជុំទល់មុខគ្នានៅឆ្នាំក្រោយ។សហរដ្ឋ​អាមេរិក​បាន​អញ្ជើញ​តំណាង​ប្រទេស​ជាង១០៩រួម​ជាមួយ​កោះ​តៃវ៉ាន់​ឲ្យ​ចូល​រួម​ក្នុង​សន្និសីទ​នេះផងដែរ។


ប្រទេសចិនដែលទាមទារតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួនដែលកំពុងរង់ចាំការបង្រួបបង្រួមឡើងវិញបានរិះគន់ភ្លាមៗចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក។ លោក Zhou Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសន្និសីទនេះគឺជា”កំហុស” ហើយទីក្រុងប៉េកាំងប្រឆាំងនឹង “ទំនាក់ទំនងផ្លូវការណាមួយរវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់របស់ចិន” ។លោក Zhu បាននិយាយថា “ជំហរនេះគឺច្បាស់លាស់និងជាប់លាប់។យើងជំរុញឱ្យសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៍ “ចិនតែមួយ”និងសេចក្តីថ្លែងការណ៍រួមចំនួន៣”។លោកZhuបាននិយាយថាដោយសំដៅលើឯកសារចំនួន៣ដែលបានដើរតួនាទីក្នុងការបង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននាពេលកន្លងមកបញ្ហាតៃវ៉ាន់។នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijianក៏បានស្នើឱ្យសហរដ្ឋអាមេរិក “បញ្ឈប់ការឃុបឃិតជាមួយពួកផ្តាច់ខ្លួនឯករាជ្យ” នៅតៃវ៉ាន់។លោក Zhaoបាននិយាយថា”សកម្មភាពរបស់សហរដ្ឋអាមេរិកគ្រាន់តែបង្ហាញថាលទ្ធិប្រជាធិបតេយ្យគឺជាការបិទបាំងនិងជាឧបករណ៍សម្រាប់ប្រទេសនេះដើម្បីឈានទៅមុខនូវគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន គាបសង្កត់ប្រទេសផ្សេងទៀតបែងចែកពិភពលោកនិងបម្រើផលប្រយោជន៍របស់ខ្លួន” ។ទន្ទឹមនឹងនេះដែរ លោកXavierChangអ្នកនាំពាក្យការិយាល័យដឹកនាំរបស់តៃវ៉ាន់បានថ្លែងអំណរគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកJoeBidenសម្រាប់ការអញ្ជើញហើយបាននិយាយថាសន្និសីទនេះគឺជាឱកាសដ៏កម្រសម្រាប់កោះនេះដើម្បីបង្ហាញមុខមាត់របស់ខ្លួននៅលើឆាកពិភពលោក។ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយដែលកំពុងរង់ចាំការបង្រួបបង្រួមគ្នាឡើងវិញហើយបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។ថ្មីៗនេះយោធាចិនបានធ្វើសមយុទ្ធជាច្រើនជុំវិញកោះតៃវ៉ាន់ជាមួយនឹងអាវុធទំនើបៗ។សហរដ្ឋអាមេរិកប្តេជ្ញាគោរពគោលការណ៍”ចិនតែមួយ”។ប៉ុន្តែនៅតែបន្តរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់និងផ្តល់អាវុធទំនើបដល់កោះនេះ។រដ្ឋបាលលោកBidenៗនេះក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអំពាវនាវឱ្យមានការដាក់បញ្ចូលរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិទោះបីជាមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនក៏ដោយ៕យោងតាមGuardian, AFP, Reuters

0 comments:

Post a Comment