ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, November 08, 2021

អ្នកទោស៧នាក់ បានទម្លុះជញ្ជាំងពន្ធនាគារត់គេចខ្លួនបាត់

ចំនួនអ្នកទស្សនា: Views

 ខេត្តស្ទឹងត្រែង÷   អ្នកទោសចំនួន៧នាក់ បានធ្វើសកម្មភាព ទម្លុះរបងថ្មពន្ធនាគារ ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង នាំគ្នារត់គេចខ្លួន កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកានេះ។



តាមប្រភពព័ត៌មាន បានឲ្យដឹងថាៈ ខណះដែលអ្នកទោសដែលកំពុងវាយទម្លុះជញ្ជាំងរបង ពន្ធនាគាររត់គេចខ្លួននោះ កម្លាំងបានប្រើប្រាស់អាវុធបាញ់គំរាមបញ្ឈប់សកម្មភាព អស់ចំនួន៤គ្រាប់ តែក្រុមអ្នកទោសទាំងនោះនៅតែបន្តរត់គេចខ្លួនបាន។


  តាមការពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកើតហេតុនោះ ក្រុមអ្នកទោសបានបន្សល់ទុកនូវវត្ថុតាងមួយចំនួនក្នុងការទម្លុះជញ្ជាំងរបងពន្ធនាគារ ក្នុងនោះ មន្រ្តីជំនាញបានរកឃើញដូចជា.ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយ ភួយ ជាដើម ។



 លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹង ត្រែង បានឲ្យដឹងថាៈក្នុងចំណោមអ្នកទោសទាំង៧នាក់ មានម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត លើករណីជួញដូរគ្រឿងញៀន រីឯ៦នាក់ទៀតជាប់ទោសស្រាល ។ 



ក្នុងចំណោមអ្នកទោស៧នាក់ មាន៤នាក់ជាជនជាតិឡាវ និង៣នាក់ជនជាតិខ្មែរ ហើយរហូតមកដល់ម៉ោងនេះ សមត្ថកិច្ចកំពុងតាមស្វែងរក ៕

0 comments:

Post a Comment