ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, November 02, 2021

សម្ដេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យមានការរៀបចំ «ពិធីអាពាហ៍ពិពាហ៍អាចរៀបចំបានហើយ តែត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម»

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលដែលសម្ដេចអញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជុំទី១ សម្រាប់ពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ឆ្នាំ ក៏ដូចជាប្រកាសបើកសកម្មភាពសេដ្ឋកិច្ចប្រទេសឡើងវិញថា «ពិធីអាពាហ៍ពិពាហ៍អាចរៀបចំបានហើយ តែត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម»។


សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងដូច្នេះ «យើងគ្រាន់តែហាមឃាត់កុំឱ្យវាកកកុញតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់ មិនឱ្យរៀបការឯណា។ អ្នកខ្លះភ័ន្តច្រឡំថា យើងមិនឱ្យរៀបការ យើងឱ្យរៀបការ តែសុំឱ្យពិធីនេះកុំឱ្យវាកកកុញដោយមនុស្សតែប៉ុណ្ណឹងតើ»។

សម្តេចតេជោបន្ថែមថា «យើងក៏ចង់បានពិធីធំដែរ ប៉ុន្តែស្ថានភាពហ្នឹងពន្យារទៅទៀតវាមិនកើត អ៊ីចឹងត្រូវតែការ។ តែការយ៉ាងម៉េច ធានាថាការរួចហើយកុំឱ្យស្លាប់ដោយសារកូវីដ១៩។ រឿងវានៅកន្លែងហ្នឹងទេ គិតគូរគ្នាឱ្យច្បាស់ទៅ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តផងដែរ ដល់គូស្នេហ៍ទាំងឡាយឱ្យនាំគ្នាចាក់វ៉ាក់សាំងឱ្យបានរួចរាល់មុននឹងរៀបអាពាហ៍ពិពាហ៍នេះ។

ក្នុងឱកាសនោះសម្តេចតេជោ ក៏បានឆ្លៀតផ្តល់ជាគតិអប់រំដល់គូស្នេហ៍ទាំងឡាយផងដែរថា ការកសាងគ្រួសារមួយឱ្យសុខដុមរមនា មិនស្ថិតនៅលើការរៀបចំពិធីធំ ឬតូចនោះទេ សំខាន់ការផ្តល់តម្លៃ និងការស្រឡាញ់គ្នា។

សម្តេចតេជោ ក៏បានលើកយកករណីសម្តេចជាឧទាហរណ៍ថា សម្តេចរៀបការក្នុងរបប ប៉ុលពត គ្មានពិធីប្រពៃណីអ្វីទាំងអស់ តែចំណងស្នេហ៍សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកសាងសុភមង្គលគ្រួសាររហូតដល់បច្ចុប្បន្នមានកូន៥នាក់ និងចៅៗរហូតដល់ទៅ ២២នាក់

0 comments:

Post a Comment