លោកងួនញិលអនុប្រធានទី១នៃរដ្ឋសភាបានទទួលមរណភាពលោកងួន ញិលអនុប្រធានទី១នៃរដ្ឋសភាបានទទួលមរណភាពនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២១នេះ។លោកឡេងប៉េងឡុងអគ្គលេខាធិការរដ្ឋសភានិងជាអ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា“ឯកឧត្តមងួនញិលអនុប្រធានទី១នៃរដ្ឋសភាបានទទួលមរណភាពនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២១នេះនៅគេហដ្ឋានរបស់គាត់។ឯកឧត្តមងួនញិលទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំសពតម្កល់នៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី”។សូមជម្រាបជូនថាលោកងួន ញិល កើតនៅថ្ងៃទី២២ខែធ្នូឆ្នាំ១៩៤២នៅស្រុកបារាយណ៍ខេត្តកំពង់ធំ។លោកជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៨៩ -១៩៩៣ និងជាអនុប្រធានទី១ នៃរដ្ឋសភាជាតិ ៕សហការី
0 comments:
Post a Comment