ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, November 02, 2021

កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែមេដឹកនាំកម្ពុជាគឺជាអ្នកមាន..!

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ជុំ កុសល បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែមេដឹកនាំកម្ពុជាគឺជាអ្នកមាន។ប្រសិនបើមេដឹកនាំកម្ពុជាមិនមានទេ ជីវិតប្រជាជនប្រាកដជាត្រូវបានមេរោគកូវីដ-១៩ឆក់យកច្រើនជាងនេះ។


ឯកឧត្តម ជុំ កុសល បន្តយ៉ាងដូច្នេះថា ភាពមានរបស់មេដឹកនាំកម្ពុជាគឺ ៖ ការមានគំនិត ,មានចក្ខុវិស័យ ,មានយុទ្ធសាស្ត្រ , មានគោលនយោបាយច្បាស់លាស់ និងទទួលខុសត្រូវខ្ពស់ក្នុងការចាត់ចែងវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនបានទាន់ពេលវេលា និងគ្រប់ចំនួន ហើយបានបោះជំហានដើរលឿនជាងបណ្តាប្រទេសធំៗអ្នកមានមួយចំនួននៅលើលោកថែមទៀតផង។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តលើកឡើងថា បច្ចុប្បន្នកម្ពុជាបានចាប់ផ្តើមបើកឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយពីបានស្រោចវ៉ាក់សាំងពេញលេញ ដោយផ្សាភ្ជាប់របៀបរស់នៅតាមគន្លងថ្មីជាមួយរោគកូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្ដមក៏បានបញ្ជាក់ថា ប្រជាជនកម្ពុជាក៏ដូចជាជនបរទេសដែលរស់នៅប្រកបការងារក្នុងកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដោះស្រាយបញ្ហាវ៉ាក់សាំងបានយ៉ាងល្អបំផុតក្នុងស្ថានភាពដ៏លំបាកបំផុតដូចគ្នា៕ដោយនាយកនិពន្ឋ សុិន សុខរ៉ា

0 comments:

Post a Comment