សូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តមណ្ឌលគិរីទាំងមូលអោយបានជ្រាបថា÷ សូមបងប្អូនប្រុងប្រយត្ន័អោយបានខ្ពស់បំផុតប្រយត្ន័មានការចាញ់បោក បុក្គល ម្នាក់ ដែលមាន ឈ្មោះ ឈឹន បូរី មិនដឹងជាផ្ទះសម្បែងពិតប្រាកដនៅទីណាទេ ចំណុចសំខាន់ គឺរឿងវិស័យដីធ្លីក្នុងខេត្តមណ្ឌលគិរី ពីព្រោះបុក្គលម្នាក់នេះបាននឹងកំពុងតែដេីរបោកប្រាស់ រៀបចំលួចដីធ្លីរបស់បងប្អូនជនជាតិដេីមភាគតិចដេីម្បីលក់បន្តអោយទៅឈ្មួញ។
ហេីយសព្វថ្ងៃនេះផងដែរបុក្គលឈ្មោះ ឈឹន បូរី កំពុងតែយកឈ្មោះ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ដេីរសម្លុតគំរាមគំហែងប្រជាពលរដ្ឋស្លូតត្រង់ ដោយថាខ្លួនជាប្អូនប្រុសរបស់ព្រះរាជអាជ្ញា នឹងដេីរឆបោកលុយកាក់ប្រជាពលរដ្ឋជាច្រេីន ក្នុងការអះអាង ថាខ្លួនមានសមត្ថភាពអាចដោះស្រាយរឿងក្តីផ្សេងៗបានទាំងអស់តាមរយ:រូបគាត់ នឹងអាចទទួលរត់ប្លង់រឹងដីធ្លីបាន ដោយគាត់សំអាងលេីខ្លួនគាត់ជាប្អូនប្រុសរបស់ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី។
បេីយោងតាមការលួចខ្សឹបប្រាប់ពីប្រជាពលរដ្ឋក្នុងទីរួមខេត្តមណ្ឌលគិរី បានអោយដឹងពីប្រវត្តិរបស់បុក្គលម្នាក់នេះថា÷ ទី១ កាលពីមុន ឈ្មោះ ឈឹន បូរី ធ្លាប់ជាបុក្គលឹក របស់ក្រុមហ៊ុន ធាង ទ្រី ព្រោះដោយសារតែមានការលួចកិបកេងលុយរបស់ក្រុមហ៊ុនជាច្រេីននឹងតែងតែយកឈ្មោះក្រុមហ៊ុនដេីរនិយាយបោកប្រាស់គេជាច្រេីន ក្រុមហ៊ុន ធាងទ្រី ក៍បានបណ្តេញចេញភ្លាមពីក្រុមហ៊ុន។ ទី២÷ បន្ទ្ទាប់ពីក្រុមហ៊ុនធាង ទ្រី បានបណ្តេញចេញ ក៍មកសុំអង្វរនិងអែបអប លោក ហៀង សុជាតិ ដែលត្រូវជាបងប្រុសបង្កេីត របស់លោក ហៀង សុភក្រ័ ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីមុន ដេីម្បីសុំជ្រកកោន ក៍ប៉ុន្តែ មិនបានយូរប៉ុន្មានខែផង លោក ហៀង សុជាតិ បានដឹងថា ជាមនុស្សគ្មានកំណេីត ហេីយក្រលិចក្រឡុច ចោលម្សៀត លោក ក៍បានបណ្តេញចេញ ឈប់អោយនៅភ្លាម។ ទី៣÷ ក្រោយពីលោក ហៀង សុជាតិ បានបណ្តេញចេញ ក៍បានរត់ស្វះស្វែងរត់រកកន្លែងដេីម្បីជ្រោកកោនបន្ត។
មិនយូរប៉ុន្មានក៍បានស្គាល់ លោក ហ៊ុល នៅពេលនោះ លោក កន ហ៊ុល ក៍បានទទួលយកអោយធ្វេីជាមេការ មេីលការខុសត្រូវកន្លែងរបស់គាត់ ក្រោយពីទទួលបានការងារថ្មីកាន់កាប់ ភ្លេចស្គាល់ពីតួនាទីរបស់ខ្លួន ចាប់ផ្តេីមមានអំនួតអួតក្អេងក្អាង ថាជាប្អូនប្រុសបង្កេីតរបស់ លោក កន ហ៊ុល ដែលមានតួរនាទី ផ្កាយ២ ហេីយថែមទាំង ថាខ្លួននឹងជាចៅ របស់សម្តេចពញាចក្រី ហេង សំរិនថែមទៀតផង។
ដោយតែងតែលឺពាក្យទាំងអស់នេះជាច្រេីនលេីកច្រេីនសារ នឹងកេងកិប លួចឥវ៉ាន់ក្នុងសិប្បកម្មលក់ជាច្រេីនដង លោកនហ៊ុល មិនបានទុកអោយនៅបន្តទៅទៀតដែរ ក៍បានបណ្តេញចេញភ្លាមតែម្តង។ ក្រោយមកទៀត សព្វថ្ងៃនេះ លឺថាបានស្គាល់ ឪពុកម្តាយក្មេករបស់ លោក ម៉ម វណ្ណដា ព្រះរាជអជ្ញាខេត្តមណ្ឌលិរី ដោយពួកគាត់គ្រាន់តែប្រេីប្រាស់ អោយជួយរកកម្មកធ្វេីចំការអោយពួកគាត់ ឯឈ្មោះ ឈឹន បូរី ក៍បានដេីរនិយាយអួតខ្លួនឯងថា ខ្លួនជាប្អូនប្រុសរបស់លោក ព្រះរាជអជ្ញាខេត្តមណ្ឌលគិរី។
ហេីយតែងតែដេីរយកឈ្មោះរបស់គាត់ទៅនិយាយអាងជាខ្នង ទៅគំរាមគំហែងគេឯងគ្រប់គ្នា នឹងបានលួចសង់ផ្ទះនៅលើដីមានទំនាស់ដែលមិនទាន់បានដោះស្រាយ ថែមទាំងធានាខ្លួនដោះស្រាយរឿងក្តីផ្សេងៗបានយ៉ាងងាយស្រួលបំផុតតាមរយ:ខ្លួន តែធាតុពិតខ្លួនឯងមិនមានជាប់សាច់ខាងណា ជាមួយនឹង លោក ម៉ម វណ្ណដា ដែលជាព្រះរាជអជ្ញាខេត្តមណ្ឌលគិរីនោះឡេីយ៕
0 comments:
Post a Comment