ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Sunday, November 21, 2021

រដ្ឋបាលខេត្តមណ្ឌលគិរី បានទទួលអណ្ដូងស្នប់ចំនួន ១០អណ្តូង ពីឯកឧត្តម ខាន់ ខុន និងលោកជំទាវ ខឹម បុប្ផា អគ្គនាយកក្រុមហ៊ុន បីម៉ារៀលអេស្ទេក និងសមាគមបេសកម្មដំណឹងល្អ

ចំនួនអ្នកទស្សនា: Views

 ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម  ខាន់ ខុន និងលោកជំទាវ ខឹម បុប្ផា អគ្គនាយកក្រុមហ៊ុន បីម៉ារៀលអេស្ទេក និងសមាគមបេសកម្មដំណឹងល្អ ដែលបានផ្ដល់វិភាគទានជាអំណោយ ក្នុងការកសាងអណ្ដូងស្នប់ធំចំនួន ១០អណ្តូង គិតជាទឹកប្រាក់សរុប ១.៥០០ដុល្លារ សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំមួយចំនួន ស្ថិតនៅក្នុងក្រុង/ស្រុកទាំង៥ ទូទាំងខេត្តមណ្ឌលគិរី បានប្រើប្រាស់ទឹកអណ្តូងស្នប់នេះ ដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការប្រើប្រាស់ទឹកជាប្រចាំថ្ងៃ។


ក្នុងឱកាសនោះ  ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ខាន់ ខុន និងលោកជំទាវ ខឹម បុប្ផា អគ្គនាយកក្រុមហ៊ុន បីម៉ារៀលអេស្ទេក និងសមាគមបេសកម្មដំណឹងល្អ សូមមានសុខភាពល្អបរិបូណ៍ ខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ ទទួលបានជ័យជំនះគ្រប់ភារកិច្ច បានជៀសផុតពីជំងឺកូវីដ១៩ និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា ក្រុង/ស្រុកនីមួយៗ ដែលទទួលបានអណ្ដូងស្នប់ធំ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រើប្រាស់ រួមមាន៖ ក្រុងសែនមនោរម្យចំនួន ២អណ្ដូង ស្រុកអូររាំងចំនួន ២អណ្តូង ស្រុកកែវសីមាចំនួន ២អណ្ដូង ស្រុកពេជ្រាដាចំនួន ២អណ្ដូង និងស្រុកកោះញែកចំនួន ២អណ្ដូង៕ដោយនាយកនិពន្ឋរង៖ ពៅ សំរេច

0 comments:

Post a Comment