ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, November 08, 2021

កម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលប្រើកណ្ដាប់ដៃដែកចុះបង្ក្រាបល្បែងស៊ីសងបញ្ចល់មាន់ដែលស្ថិតនៅឃុំ ស្វាយរមៀតនឹងឃាត់ម៉ូតូអ្នកញៀនល្បែងបាន១៩គ្រឿង ចំណែកអ្នកលេងល្បែងបានរត់អស់បាតជើងសព្រាត

ចំនួនអ្នកទស្សនា: Views

 ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល:នគរបាលស្រុកខ្សាច់កណ្តាលបានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងខុសច្បាប់ (បញ្ជល់មាន់)មួយកន្លែងហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧.១១.២០២១ វេលាម៉ោង ១៣:៣០នាទដែលស្ថិតនៅចំណុចទួលយាយហឹម ភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនអស់ពេលដែលកម្លាំងសមត្ថកិច្ចទៅដល់វត្ថុតាងចាប់យក រួមមាន៖

ម៉ូតូចំនួន១៩គ្រឿងម៉ូតូម៉ាក Honda Dream C125 ចំនួន ១១គ្រឿង ម៉ូតូម៉ាក សង់ការ៉េ ចំនួន ០២គ្រឿងម៉ូតូម៉ាក Honda Wave 110 ចំនួន ០៤គ្រឿងម៉ូតូម៉ាក Honda Dram Fi 110 ចំនួន ០១គ្រឿង ម៉ូតូម៉ាក ZHONGYU ចំនួន ០១គ្រឿងស្កុតសម្រាប់រុំខ្នាយមាន់ចំនួន ២១ដុំ។

សមត្ថកិច្ចបានឲ្យដឹងថា: នៅថ្ងៃទី០៧.១១.២០២១ វេលាម៉ោង១៣:៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកតាមាក់ ប៉ុស្តិ៍ព្រះប្រសប់ និងប៉ុស្តិ៍ស្វាយរមៀត ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់)នៅចំណុចទីតាំងខាងលើ ដោយភូមិសាស្ត្រមិនអំណោយផលមានបឹងនិងព្រៃ ឆ្ងាយដាច់ស្រាពីផ្លូវចូល ទើបជនល្មើសមានឧកាស រត់គេចខ្លួនឆ្លងទឹកបឹង បាត់អស់ បន្សល់ទុកនៅស្កុតសម្រាប់រុំខ្នាយមាន់ចំនួន ២១ដុំ និងម៉ូតូចំនួន ១៩គ្រឿង មានម៉ូតូម៉ាក Honda Dream C125 ចំនួន ១១គ្រឿង ម៉ូតូម៉ាក សង់ការ៉េ ចំនួន ០២គ្រឿង ម៉ូតូម៉ាក Honda Wave 110 ចំនួន ០៤គ្រឿង ម៉ូតូម៉ាក Honda Dram Fi 110 ចំនួន ០១គ្រឿង ម៉ូតូម៉ាក ZHONGYU ចំនួន ០១គ្រឿង ហើយសមត្ថកិច្ចបានដកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងធ្វើការស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីសួរនាំនិងចាត់ការអនុវត្តតាមនីតិវិធីបន្ត។


0 comments:

Post a Comment