ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, November 29, 2021

សម្ដេ​ចក្រុមព្រះន​​រោត្តមរណឫទ្ធិសោ​យទីវង្គត់​នៅប្រទេ​សបារាំង

ចំនួនអ្នកទស្សនា: Views

 សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិបានសោយទិវង្គត់នៅប្រទេសបារាំងក្នុងព្រះជន្ម៧៧ព្រះវស្សា។Reuters បានដកស្រង់សេចក្តីប្រកាសនៅលើFacebookរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកខៀវ កាញារីទ្ធ មានប្រសាសន៍ថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ព្រះជន្ម ៧៧ ព្រះវស្សាបានសោយទិវង្គត់នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានៅទីក្រុងប៉ារីសប្រទេសបារាំង។


បន្ថែម​ពី​លើ​នេះ លោក​រដ្ឋមន្ត្រី កាញារីទ្ធមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិគឺជាព្រះរាជបុត្រច្បងរបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុនិងជាបងប្រុសបង្កើតរបស់ព្រះបាទនរោត្តមសីហមុនីបច្ចុប្បន្ន។

លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១នៃប្រទេសកម្ពុជាពីឆ្នាំ១៩៩៣ដល់១៩៩៧និងជាប្រធានរដ្ឋសភាពីឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០៦។

នៅពេលដែលព្រះបាទនរោត្តមសីហនុដាក់រាជ្យនៅខែតុលាឆ្នាំ២០០៤មនុស្សជាច្រើនបានចាត់ទុកព្រះអង្គជាបេក្ខភាពដ៏ល្អសម្រាប់តំណែងជាស្តេចថ្មីដោយសារតែប្រជាប្រិយភាពរបស់ព្រះអង្គទោះជាយ៉ាងណាព្រះអង្គបានបញ្ជាក់ថាព្រះអង្គមិនចង់បានតំណែងនេះទេ៕យោងតាមReuters

0 comments:

Post a Comment