ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, November 17, 2021

ស្រ្តីម្នាក់លក់ទូរស័ព្ទនៅផ្សាវាលយន្តខេត្តស្វាយរៀងម្នាក់អាងប្តីខ្លួនពាក់ស័ក្ត៤កន្លះមិនខ្លាចបុណ្យលោកណុប ចំរើន ជាអភិបាលនៃគណៈអភិបាលក្រុងស្វាយរៀងនោះឡើយ

ចំនួនអ្នកទស្សនា: Views

 ស្វាយរៀង ៖ បងប្អូនអាជីវករជាច្រើនតូបដែលលក់ដូរនៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀងបានសម្តែងការមិនពេញចិត្តចំពោះ ចែរ៉េន ដែលជាអ្នកលក់ទូរស័ព្ទដៃនៅខាងកើតផ្សារបានរៀបឥដ្ឋ និងដាក់ទូរលក់ទូរស័ព្ទបិទច្រកចេញចូលមិនចង់ឲ្យគេធ្វើដំណើរមិនខ្វល់ពីការណែនាំរបស់អ្នកគ្រប់គ្រងផ្សារវាលយន្ត និងអាជ្ញាធរក្រុងស្វាយរៀងនោះទេ ។



ប្រភពពីអាជីវករដែលលក់ដូរនៅក្នុងផ្សារវាលយន្តក្នុងក្រុងស្វាយរៀងបានប្រាប់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ២០២១ ថាពួកគាត់ពិតជាពិបាកធ្វើដំណើរចេញចូលណាស់ព្រោះម្ចាស់តូបលក់ទូរស័ព្ទឈ្មោះ ចែរ៉េន បានរៀបឥដ្ឋចេញមកខាងផ្លូវ និងបានដាក់ទូរលក់ទូរស័ព្ទដៃរំលោភបិទច្រកចេញចូលក្នុងផ្សារ ហើយពួកគាត់ក៏បានរាយការណ៍ទៅអ្នកគ្រប់គ្រងផ្សារវាលយន្តរួចរាល់ហើយតែដោះស្រាយមិនចេញ។


លោក ញ៉ែម សាម៉ន ដែលជាអ្នកគ្រប់គ្រងផ្សារវាលយន្តក្រុងស្វាយរៀង បានលើកឡើងថា អាជីវករម្នាក់នេះពិតជាមានបំណងចង់បិទផ្លូវច្រកចេញចូលក្នុងផ្សារពិតប្រាកដមែន ហើយលោកបានណែនាំគាត់ជាច្រើនដងហើយតែ ចែរ៉េន មិនព្រមធ្វើតាម ថែមទាំងនិយាយថា ឲ្យខាងណាមកក៏គាត់មិនខ្លាចដែរ។


លោកបានបន្តទៀតថា នៅក្នុងផ្សារវាលយន្តនេះមានអាជីវករជិត ២០០០នាក់ ពួកគេនិយាយគ្នាស្តាប់លើកលែងតែ ចែរ៉េន ម្នាក់នេះទេពិបាកនិយាយគ្នាណាស់ គាត់មិនខ្លាចនណានោះទេព្រោះគាត់អាងអំណាចប្តី ជាមន្ត្រីនគរបាលពាក់ស័ក៤កន្លះ ជាអ្នកនៅពីក្រោយខ្នង។


រីឯលោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានយើងថា លោកនឹងឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើល។


នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះគេឃើញមានលោកចៅសង្កាត់រង នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង ប្រធានផ្សារ និងបុគ្គលិកអ្នករៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្តចុះមកដល់ទីតាំងកន្លែងមានបញ្ហានេះដែរតែ ចែរ៉េន គាត់មិនខ្វល់ជាមួយការណែនាំ និងការអញ្ចើញគាត់ឲ្យទៅដោះស្រាយគ្នានៅទីស្នាក់ការផ្សារវាលយន្តនោះឡើយ គាត់ថាបើចង់ដោះស្រាយគ្នាមកដោះស្រាយនៅកន្លែងគាត់មកគាត់រវល់រកសុីណាស់គាត់គ្មានពេលនោះទេ។


ពាក់ព័ន្ធករណីនេះដែរលោកប្រធានផ្សារវាលយន្ត និងបងប្អូនអាជីវករមានការជឿជាក់យ៉ាងខ្លាំងលើអាជ្ញាធរក្រុងស្វាយរៀងជាពិសេសសង្ឃឹមយ៉ាងមុតមាំលើចំណាត់ការរបស់ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង សូមលោកមេតាជួយចុះពិនិត្យ និងណែនាំ ចែរ៉េន ដែលជាម្ចាស់ហាងលក់ទូរស័ព្ទ ខាងកើតផ្សាវាលយន្តនេះផងកុំឲ្យគាត់អាងអំណាច និងតួនាទីប្តីធ្វើអ្វីតាមតែអំពើចិត្តបែបនេះ សូមឲ្យគាត់គោរពតាមការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ផ្សារផងដើម្បីងាយស្រួលក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងបរិវេនផ្សា ។


ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័ន និងសាម៉ីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ៕សូមអរគុណ !

0 comments:

Post a Comment