ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, November 15, 2021

អស្ចារ្យណាស់ ! ឈ្មួញឈើឈ្មោះ សិត មានខ្នងអ្នកធំនៅពីក្រោយខ្នង ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំយ៉ាងរលួន ដោយមិនខ្លាចសមត្ថកិច្ច

ចំនួនអ្នកទស្សនា: Views

ខេត្តព្រះវិហារ : ល្បីទៀតហើយរថយន្តសាំយ៉ុងរបស់ឈ្មោះ សិត ដែលគេស្គាល់ច្បាស់ថាជាប្អូនប្រុសបង្កើតរបស់ចែស្រី ដែលជាឈ្មួញឈើមួយរូបល្បីគួរសមនៅខេត្តកំពង់ធំហើយក៏ល្បីថាចាប់រអិលផងដែរ ។


មានប្រភពព័ត៌មានជាច្រើនបានលើកឡើងថាជារៀងរាល់ថ្ងៃទីឃើញរថយន្តសាំយ៉ុងដឹកឈើរបស់ឈ្មោះ សិត នេះតែងតែដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំហើយតែងតែឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀងដែលមានលោក ស៊ុម ស៊ីវត្ថា ហៅតាវ៉ែនតា ជាប្រធានតែក៏គេមិនដែលឃើញមានការបង្ក្រាបចំពោះរថយន្តខាងលើនេះដែរ ។


មិនថាឡើយតែមហាជនទេសូម្បីតែអ្នកសារព័ត៌មានជាច្រើនក៏មានការងឿងឆ្ងល់ដែរថាហេតុអ្វីបានជាមិនមានការបង្ក្រាបរថយន្តមួយនេះប្រហែលជាត្រូវរ៉ូវគ្នាអស់ហើយឬយ៉ាងណា?

សូមសំណូមពរដល់រដ្ឋបាលខណ្ឌព្រៃឈើខេត្តព្រះវិហារនិងមន្ទីរបរិស្ថានខេត្តព្រះវិហារជាពិសេស ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារសូមមេត្តាមានវិធានការទប់ស្កាត់និងធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើទាំងនេះផងដើម្បីចូលរួមថែរក្សាការពារសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា។

0 comments:

Post a Comment