កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីនDuterte គឺSara Duterte-Carpio នឹងឈរឈ្មោះជាអនុប្រធានាធិបតីហ្វីលីពីននៅឆ្នាំក្រោយក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារតែលោកស្រីត្រូវបានចាត់ទុកថាជាបេក្ខជនប្រធានាធិបតីដ៏ភ្លឺស្វាង។គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃទី១៣ខែវិច្ឆិកាថាលោកស្រី Sara Duterte-Carpio នឹងឈរឈ្មោះជាអនុប្រធានាធិបតីរបស់ប្រទេសជំនួសឱ្យបេក្ខជនផ្សេងទៀត។
ចំណាត់ការរបស់លោកស្រី Duterte-Carpio ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ មុនពេលហ្វីលីពីនផុតកំណត់ក្នុងការចុះឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ២០២២នៅថ្ងៃទី ១៥ខែវិច្ឆិកា។AFP វាយតម្លៃថានេះជាទង្វើដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់កូនស្រីរបស់ប្រធានាធិបតី Rodrigo Duterteពីព្រោះលោកស្រីធ្លាប់មានពាក្យចចាមអារ៉ាមថាលោកស្រីកំពុងឈរឈ្មោះជាប្រធានាធិបតីដើម្បីស្នងតំណែងពីឪពុករបស់លោកស្រីដែលយោងទៅតាមរដ្ឋធម្មនុញ្ញហ្វីលីពីននឹងមិនអាចឈរឈ្មោះបានរយៈពេល៦ឆ្នាំសម្រាប់លើកទី២។មុននេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានABS-CBN កាលពីថ្ងៃទី២ខែតុលា លោក Duterte បាននិយាយអំពីកូនស្រីរបស់លោក Duterte-Carpio ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយ ខណៈដែលជំនួយការជិតស្និទ្ធរបស់លោកគឺសមាជិកព្រឹទ្ធសភា Christopher Bong Go នឹងឈរឈ្មោះជាអនុប្រធាន។ម៉្យាងវិញទៀត អស់រយៈពេលជាច្រើនខែមកហើយ ដែលលោកស្រី Duterte-Carpio អាយុ៤៣ ឆ្នាំ ដែលបច្ចុប្បន្នជាអភិបាលក្រុង Davao បានប្រកាសថា លោកស្រីចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញសម្រាប់តំណែងមួយអាណត្តិទៀត។ ការស្ទង់មតិក៏បង្ហាញផងដែរថាលោកស្រីមានការគាំទ្រខ្ពស់ពីសាធារណជនហ្វីលីពីនសម្រាប់តំណែងប្រធានាធិបតី។មុននេះ លោក Duterte បានប្រកាសថាលោកនឹងចាកចេញពីឆាកនយោបាយនៅឆ្នាំក្រោយ បន្ទាប់ពីតំណែងប្រធានាធិបតីរបស់លោកត្រូវបានបញ្ចប់។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការប្រកាសភ្លាមៗរបស់លោក Duterte ដែលថាលោកនឹងចូលនិវត្តន៍ពីនយោបាយ អាចជាការត្រួសត្រាយផ្លូវសម្រាប់កូនស្រីរបស់លោកក្នុងការឡើងកាន់តំណែង។ទោះបីជាយ៉ាងណាក៏ដោយ នៅទីបំផុត លោកស្រី Duterte-Carpio បានឈរឈ្មោះជាអនុប្រធានាធិបតី ដែលជាតំណែងមួយដែលត្រូវជ្រើសរើសដាច់ដោយឡែកពីប្រធានាធិបតីក្រោមច្បាប់ហ្វីលីពីន៕យោងតាម AFP
0 comments:
Post a Comment