ក្មេងស្រីម្នាក់ឈ្មោះCleoSmithនៅប្រទេសអូស្ត្រាលីត្រូវបានគេរកឃើញថាមានសុខភាពល្អបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល១៨ថ្ងៃខណៈកំពុងដេកនៅក្នុងតង់កំឡុងពេលជួបជុំក្រុមគ្រួសារនៅឯកន្លែងបោះជំរុំ។យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានឱ្យដឹងថាCleoSmithត្រូវបានគេរកឃើញតែម្នាក់ឯងនៅក្នុងផ្ទះចាក់សោរក្នុងទីក្រុងឆ្នេរសមុទ្រCarnarvonដែលមិនឆ្ងាយពីកន្លែងដែលក្មេងស្រីត្រូវបានគេជឿថាត្រូវបានគេចាប់ពង្រត់កាលពីថ្ងៃទី១៦ខែតុលា។ស្នងការរងប៉ូលីសលោកColBlanchបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើហ្វេសប៊ុកថា “មន្រ្តីប៉ូលីសម្នាក់បានឱបនាងហើយសួរឈ្មោះរបស់នាងហើយនាងបានឆ្លើយថា “ខ្ញុំឈ្មោះCleo” ។
Blanch បាននិយាយថាប៉ូលីសបានឃាត់ខ្លួនបុរសម្នាក់នៅCarnarvon ដើម្បីសាកសួរ។ បន្ទាប់ពីបានរកឃើញCleo ហើយលោកបានហៅការជួយសង្គ្រោះថា”មិនគួរឱ្យជឿ” ។លោកបាននិយាយថា “ឧប្បត្តិហេតុបែបនេះគឺកម្រណាស់។ វាជាអ្វីដែលយើងទាំងអស់គ្នាសង្ឃឹម ហើយវាបានក្លាយជាការពិត”។Cleoបានបាត់ខ្លួនកាលពីថ្ងៃទី១៦ខែតុលា ខណៈពេលដែលកំពុងដេកនៅក្នុងតង់មួយអំឡុងពេលដើរលេងជាលក្ខណៈគ្រួសារនៅឯជំរុំ Blowholes ចម្ងាយប្រហែល១,០០០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Perth ។ស្នងការប៉ូលីស Western Australia លោក Chris Dawsonបានបញ្ជាក់ថាប៉ូលីសកំពុងសាកសួរបុរសអាយុ៣៦ឆ្នាំម្នាក់ ។លោកបានប្រាប់ABCថា”យើងកំពុងធ្វើកោសល្យវិច្ច័យជាច្រើនហើយនៅកន្លែងកើតហេតុ” ។ប៉ូលីសបានផ្តល់រង្វាន់៧៥០,០០០ដុល្លារសម្រាប់អ្នកដែលផ្តល់ព័ត៌មានដើម្បីជួយស្វែងរកCleo ដោយសារតែមានការសង្ស័យថានាងត្រូវបានគេចាប់ពង្រត់។ឥឡូវនេះCleo បានជួបជុំជាមួយឪពុកម្តាយរបស់នាងវិញហើយម្តាយរបស់នាង Ellie បានចែករំលែកក្តីរីករាយរបស់នាងនៅលើបណ្តាញសង្គម។ ម្ដាយបានបង្ហោះលើ Instagram ជាមួយនឹងរូបថតទារកCleoថា “គ្រួសាររបស់យើងត្រឡប់មកវិញទាំងស្រុង”។ការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ទារក Cleoបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទូទាំងប្រទេសអូស្ត្រាលីនៅពេលដែលកងកម្លាំងបានបើកប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំនៅលើអាកាសលើសមុទ្រនិងនៅលើដី។មហាជនជាច្រើនបានចូលរួមអបអរសាទរជាមួយក្រុមគ្រួសារបន្ទាប់ពីក្មេងស្រីតូចនេះត្រូវបានរកឃើញដោយសុវត្ថិភាព៕យោងតាមSCMP
0 comments:
Post a Comment