ខេត្តកំពង់ចាម៖ ទីតាំងលួចលាក់លេងល្បែងស៊ីសងជល់មាន់នឹងអាប៉ោង ក្នុងចម្ការកៅស៊ូ នៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននឹងកំពុងបើលេងល្បែងយ៉ាងរំភើយគ្មានរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ។ពលរដ្នកើតក្ដីព្រួយបារម្មណ៍ពីការកកើតនូវបទល្មើសចោរកម្ម ចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្តិជាដើម ជុំវិញក្ដីព្រួយបារម្មណ៍របស់ពលរដ្ន អង្គភាពសារព័ត៌មានយើងពុំអាចទំនាក់ទំនងទៅ លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់
បានឡើយដោយសារគ្មានលេខទូស័ព្ទ។ ពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសលោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក៍ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។អង្គភាពយើងនឹងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ និង សមត្ថកិច្ច ឬសាម៉ីភាគីទាំងអស់ ជុំវិញក្តីព្រួយបារម្ភនិងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋ នូវការបើកបនល្បែងស៊ីសងខាងលើនេះ៕
0 comments:
Post a Comment