ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, March 11, 2024

ពិធីជួបសំ​ណេះសំណាល និងបើក​ផ្តល់ប្រាក់​របបគោ​លន​យោបាយចំ​ពោះជនពិការ ក្រីក្រនៅ​តាមស​ហគមន៍ ក្នុងក្រុងក្រចេះចំនួន១៣១នាក់

ចំនួនអ្នកទស្សនា: Views

 

ក្រចេះ៖ក្នុងពិធីជួប​សំណេះសំ​ណាល​និងបើក​ផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការ ក្រីក្រ​នៅ​តាម​សហ​គមន៍ ក្នុងក្រុង​ក្រចេះ​ចំនួន១​៣១នាក់ ​នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ​លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ



 បានមានប្រសាសន៍ថា សម្រាប់ ខេត្តក្រចេះ​នៅក្នុ​ងឆ្នាំ២​០២៣ គណៈកម្មការបានរៀបចំជ្រើស​រើសឈ្មោះប្រជា​ពលរដ្ឋដែ​លមានពិការភាព មាន​បណ្ណក្រីក្រ តាមរយៈកម្មវិធីកំ​ណត់អត្តសញ្ញាណកម្ម ពិការភាព តាមគំរូសង្គម និ​ងសិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្តល់ប្រាក់រ​បបគោលនយោបាយជូនជ​នពិការក្រីក្រ ក្នុងក្រុង​ក្រចេះ ដែ​លមានចំនួន ១៣១នា​ក់ ស្រី ៧៤នាក់ ។


លោកស្រី អភិបាលរងខេត្ត បន្តថា សម្រាប់ជនមានពិការភាពដែលទទួលប្រាក់ឧបត្ថម្ភ៥១ខែ គឺមាន​ចំនួន ២៤៣នាក់ ក្នុងនោះស្រីមាន២៦នាក់ ដោយឡែកអ្នកទទួលបានប្រាក់ឧបត្ថម្ភ ៦ខែវីញគឺមាន​ចំនួន៨០នា​ក់ ក្នុងនោះស្រី៤​៨នាក់ផងដែរ ។ចំពោះមុខរដ្ឋបាលខេត្ត នឹងបន្តពង្រឹង​សកម្មភាពយ​ន្តការដែលមានស្រាប់ ហើយសហការពង្រីក បន្ថែមនូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែទូលំទូលាយ ពិសេស ការកាត់បន្ថយភាព​ងាយរងគ្រោះរ​បស់ប្រជាពលរដ្ឋក្រីក្រ ។ ការដា​ក់ចេញវិធានការ​ជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជន​រងគ្រោះដោយមហន្តរា​យធម្មជាតិ ការពង្រីកកម្មវិធី​ស្តារលទ្ធភាពពលកម្ម កម្មវិធីសមាហ រណកម្ម​ឡើងវិញ ។


ដោយឡែកសម្រាប់ជនដែលមានពិការភាព ជនរងគ្រោះដោយគ្រឿង ដោ​យអំពើកេងប្រវ័ញ្ច និង​កុមា​រដែលបំពានច្បាប់ ក៏ដូចជាពង្រីកកម្មវិធីសុខុមា​លភាពដល់ជនចាស់ជរា កុមារកំព្រា ស្ត្រី មេម៉ា​យ ពោះម៉ាយក្រីក្រ គ្រួសា​រក្រីក្រ ស្ត្រី កុមាររង​គ្រោះ ជនគ្មានទីលំនៅ និងអតីតយុទ្ធជន ព្រមទាំង​គ្រួសារ ដើម្បីឱ្យពួកគា​ត់ទទួលបាននូវសេ​វាសុខភាព អាហារូប បត្ថម្ភ ការបណ្តុះបណ្តាលមុខជំនាញ ការបង្កើ​តមុខរបរ និង​ការអប់រំ សំដៅប្រែក្លាយប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងសហ​គមន៍ទៅជាមូលដ្ឋានផលិ​តរបស់ជាតិ រួមចំ​ណែកធ្វើឱ្យគោលនយោបាយគាំពារសង្គម របស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧ នេះទទួលបានជោគជ័យ ៕








0 comments:

Post a Comment