(ប៉ៃលិន) ការប្រកួត កីឡាសិស្សានុសិស្សបឋមសិស្សានិង មធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំ ខេត្តប៉ៃលិនលើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ឆ្នាំ២០២៣-២០២៤.ត្រូវបានបិទបញ្ចប់នៅល្ងាច ថ្ងៃ០៤ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យក្រុងទេពនិម្មិតហ៊ុនសែន
ក្រោមអធិបតីភាពលោក សុខ ពិសី អភិបាលរងខេត្ត លោក តង់ ធារ៉ាប្រធានមន្ទីរអប់រំខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិភូដឹកនាំកីឡាករ កីឡាការិនី សិស្សានុសិស្សមកពីស្រុក-ក្រុង ក្នុងខេត្តប្រមាណជា៧០០នាក់។
ជាមួយគ្នាលោក សុខពិសី អភិបាលរងខេត្តប៉ៃលិនបានលើកឡើងថា ការប្រកួតកីឡា ជ្រើសរើសជើងឯកនៅក្នុងពេលនេះគឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមកក្នុងន័យ មគ្គីភាពមិតភាព និងចេះយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក។
លោកអភិបាលរងបន្តថា ការប្រកួតកីឡានេះបានផ្តល់ឱ្យសិស្សានុសិស្សទទួលបានបពិសោធន៍ មានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ ទន្ទឹមនេះដែរវិស័យ កីឡាបានរួមចំណែកកាត់បន្ថយ ភាពអសកម្ម អំពើអបាយមុខក្នុង សង្គម ដូចជា ការសេព គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គមជាតិផងដែរ។
លោកបានសម្តែងនូវ អំណរគុណនិងកោតសសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ដែលបានរៀបចំនិងចាត់ចែងតាំងពីថ្ងៃបើករហូតដល់ពេលបិទ ប្រកបដោយរលូននិងជោគជ័យរយះពេល១០ថ្ងៃនេះ៕
0 comments:
Post a Comment