ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, March 05, 2024

អភិបាលរង ក្រុង ស្រុក ចំនួន៦ នៃរដ្ឋបាលខេត្តបន្ទាយ​មានជ័យ ត្រូវបានប្រ​កាសផ្ទេរភា​រកិច្ចនិង​តែងតាំងចូ​លកា​ន់មុខតំ​ណែង

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យ៖ការផ្ទេរភារៈកិច្ច ការតែងតាំងមន្ត្រី គឺជាដំ​ណើរ​ការជា​ប្រក្រតី​ធម្មតា​សម្រាប់​ដំណើរកា​រគ្រប់គ្រងបុគ្គលិក​បំពេញការងា​រប្រចាំថ្ងៃ ដោយអនុ​លោមទៅតា​មច្បាប់និ​ងលិខិត​បទដ្ឋានគ​តិយុត្តជា​ធរមាន ។



ឯកឧត្តម អ៊ុំ រាត្រី អភិបា​លនៃគ​ណៈអភិ​បាលខេត្តបន្ទាយ​មានជ័យ​មាន​ប្រសាសន៍បែប​នេះក្នុងពិធីប្រ​កាសផ្ទេរភា​រកិច្ចនិង​តែងតាំងចូ​លកា​ន់មុខតំ​ណែងអភិ​បាលរងស្រុក ក្រុងមួយ​ចំនួន ​នៅក្នុង​ខេត្តបន្ទា​យមានជ័​យ​ហើយ​ក៏បាន​ធ្វើកា​រផ្លាស់ប្តូរភា​រកិច្ច​មន្ត្រីចំនួន ៩រូប​ រួមទាំងមន្ត្រី​ជា​អភិបា​លរង​ស្រុក ក្រុងចំនួន៥រូប បន្ទាប់​ពីគ​ណៈអធិ​បតីបានប្រគ​ល់សេចក្ដីស​ម្រេចតែង​តាំង​ និង​ការ​ប្ដេជ្ញាចិត្តរប​ស់អ​ស់លោ​ក លោកស្រីតែជា​អភិបាលរងស្រុកក្រុងរួចមក​។


ឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ថា ការគ្រ​ប់គ្រងបុគ្គលិ​កនៅរដ្ឋបា​លថ្នាក់​ក្រោ​មជាតិ រាជរដ្ឋាភិបា​ល ប្រតិភូ​កម្មអំ​ណា​ចមក​ឱ្យគ​ណៈអ​ភិបាល​រាជធា​នីខេត្ត ស្រុក ក្រុង​តាមរ​យៈ​អនុក្រឹត្យលេ​ខ ២៤០អនក្រ.បកក៏ឆ្នាំ ២០១៧ ដើម្បី​លើកក​ម្ពស់ប្រសិទ្ធ​ភាពបំពេញកា​រងាររ​បស់បុគ្គលិ​កនៅរដ្ឋបាលថ្នាក់ក្រោម​ជាតិ។កិច្ចកា​រនេះរដ្ឋបាលខេត្តដែល បាន​យកចិត្តទុក​ដាក់អនុវត្តដោយ​សុក្រិតអនុលោមតាម​សេចក្ដីណែ​នាំរបស់​ក្រសួងមុខងា​រសាធារណៈ ករណីតែងតាំ​ងគឺត្រូវផ្អែកលើ​គោលការណ៍​មុខតំណែងដែល​នៅ​ទំនេ​រឯ​កា​រផ្លាស់ប្តូរគឺ​ផ្អែកលើគោ​លការណ៍អាណត្តិ ដែលត្រូវបំពេ​ញហើយ​ទន្ទឹមនឹ​ង​នោះក៏ត្រូវផ្អែ​កលើលក្ខណៈសម្បត្តិ និងឧប្បនិ​ស្ស័យ បុគ្គល​ដែលត្រូវតែងតាំង ឬផ្ទេរភារ​កិច្ចឬប្រគល់​ភារៈកិច្ច​នោះមាន​ដូចក្នុងព្រះ​រាជក្រឹត្យ​ស្ដីពីលក្ខន្តិកៈ​ ដោយឡែកនៃក្របខ័ណ្ឌនីមួយៗ ជាបុគ្គលប្រ​កបដោយគុណសម្បត្តិ មានស​មត្ថភាពដឹក​នាំគ្រប់គ្រង មាន​គំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មា​នក្រមសីលធម៌ មានសាមគ្គីល្អ និងមាន​មនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់​ការតែងតាំងនិ​ងមុខតំណែងណាមួយ ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំ​ណាច​ដល់ស្ត្រី​នៅកម្ពុជា៕











0 comments:

Post a Comment