ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, March 26, 2024

ចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្ម​យ៉ាង​ធ្ងន់ធ្ងរ​នៅ​រុស្ស៊ី

ចំនួនអ្នកទស្សនា: Views

 ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤នេះថា ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្ម និងបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសរុស្ស៊ី ក្នុងការការពារសន្តិសុខ និងស្ថិរភាពជាតិរបស់ខ្លួន។


អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវករនៅឯសាលាក្រុង Crocus ក្នុងទីក្រុងមូស្គូ ប្រទេសរុស្សី កាលពីថ្ងៃទី២២ ខែមីនា ម៉ោងក្នុងស្រុក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិនមានការតក់ស្លុតជាខ្លាំងចំពោះអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរនេះ ដោយបន្ថែមថា ប្រទេសចិនកាន់ទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះអ្នករបួស និងជនរងគ្រោះ។

អ្នកនាំពាក្យរូបនេះបានបន្តថា ប្រទេសចិនប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្ម និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះរុស្ស៊ីក្នុងការការពារសន្តិសុខ និងស្ថិរភាពជាតិរបស់ខ្លួន។ប្រែសម្រួលដោយនាយកនិពន្ឋ៖សុិន សុខរ៉ា

0 comments:

Post a Comment