ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, March 29, 2024

សម្តេចតេជោ​ អញ្ជេីញជួបប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនសាធារណរដ្ឋប្រជាមានិតចិន

ចំនួនអ្នកទស្សនា: Views

 ,នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៤​ នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។


នៅក្នុងជំនួបនេះលោក​ ចាវ ឡឺជី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។​លោក បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ក្រោមក្របខណ្ឌ Belt and raod ។ លោកក៏បានប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។

លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិនទៅវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ ។លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។ លោកបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។ លោកបានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របណាមួយ។ លោកបានអបអរសាទរដែលគណបក្សបហរជាជនកម្ពុជាបានទទួលជោគជ័យលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំនូវការសួរសុខទុកសម្តេចពីសំនាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីចិនដែលតែងតែយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និង ហ្លួងម៉ែ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើតាមរយះលោក ចាវ ឡឺជី ដល់រដ្ឋាភិបាលចិនលើការគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងជាតិកម្ពុជា៕

0 comments:

Post a Comment