ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, March 16, 2024

អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ នៅកម្ពុជា សមភាព​យេនឌ័រ និងការផ្តល់​ភាពអង់​អាចដល់ស្រ្តី នៅតែ​បន្តទទួល​បាន​ការយ​កចិត្តទុក​ដាក់យ៉ាងខ្លាំងពី​រាជរដ្ឋាភិបា​លនីតិ​កាលទី៧ នៃរដ្ឋសភា ដែល​មានស​ម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ 



សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប​លើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" នៅ​ព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។


សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតក ដែលបាន​កសាងដោយរាជរដ្ឋាភិបា​លអាណត្តិមុនៗ តាមរ​យៈការជំរុញរបៀបវារៈ​យេនឌ័រ និងកា​រផ្តល់ភា​ពអង់អាចដល់ស្រ្តី ក្នុងវិស័​យអប់រំ សុខភា​ព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយ​កអត្ថប្រយោ​ជន៍ពីភាគ​លាភយេនឌ័រ ការប្រើប្រាស់​សិទ្ធិក្នុងការ​សម្រេចលើ​សុខភាពនិង​ផែនកា​រគ្រួសារ និងការកា​ត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ ស្រ្តី និងក្មេងស្រី។


សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ​នៅក្នុងពេ​លដែលបងប្អូនស្រ្តី និងកុមារី នៅកម្ពុជា បានកំពុ​ងប្រារព្ធអប​អរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្រ្តីនិងកុមារីជាច្រើន នៅលើ​សកល​បានកំពុងប្រឈមការរំ​លោភរំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាម​ស៊ីវិល។ ស្រ្តី និងកុមារីទំាងនោះ មិនមានសូម្បី​តែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់​រានមាន​ជីវិតក៏គ្មានដែរ កុំថាឡើយ​ទាមទារសិទ្ធិទទួល​បានការអប់រំ សិទ្ធិទទួលបានសេ​វាថែទាំសុខ​ភាព និងសិទ្ធិចូលរួមក្នុងស​កម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងន​យោបាយនោះដោយសា​រសុខសន្តិ​ភាព ដែលមានតម្លៃមិន​អាចកាត់ថ្លៃបាន ទើបកម្ពុជាយើងពិតជាមានសំណាង និងមោ​ទនភាព​ដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំ​ប្រឹងប្រែងក​សាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញនិ​ងលើកក​ម្ពស់​សមភាពយេនឌ័រ ៕







0 comments:

Post a Comment