ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, March 04, 2024

អាវុធហត្ថ បញ្ជូនខ្លួន​ជនជាតិថៃ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​គ្រឿងញៀន នៅក្រុងប៉ោ​យប៉ែ​ត

ចំនួនអ្នកទស្សនា: Views

 (បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកវរ​សេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កា​លពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កា​បករ​ណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយ​ខុស​ច្បា​ប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិថៃ 

ចំនួន០២នាក់ ១-ឈ្មោះ សាន់ទិ យិនមែន ហៅ នួត ភេទប្រុស ជនជាតិថៃ អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះ​កែវ ប្រទេសថៃ (រក្សាទុក), -ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ភេទប្រុស ជនជាតិថៃ អាយុ២​៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់) នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៥កូនថង់កិប ទម្ងន់ ២,៣៩ក្រាម, -គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧​៨គ្រាប់ ទម្ងន់ ១០,៦៥ក្រាម,-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស-ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126, -ទូរស័ព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេ​ក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក), -នាឡិកាដៃ ចំនួន ០១គ្រឿង, -ចិញ្ចៀនលោ​ហធា​តុពណ៌លឿង ចំនួន ០១វង់, -កាបូបស្ពាយ ចំនួន ០១, និងសម្ភារៈ​សម្រាប់ប្រើប្រា​ស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេ​លបង្រា្កបករណីនេះ នៅវេលាកេីតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ទទួល​ព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថាមានករណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន ភ្លាមៗ​នោះកម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​បានចុះទៅដល់​ចំណុចកើតហេតុហើយធ្វើការ​ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចធ្វើការ​ឆែកឆេកឆេ​ររកឃេីញវត្ថុតា​ងគ្រឿងញៀន ហើយនាំមក​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែតដើម្បីចាត់​ការតាមនីតិ​វិធី។ បន្ទាប់ពី​ការឃាត់ខ្លួន​កម្លាំងបានធ្វើតេស្តរ​កសារធាតុញៀនក្នុង​ទឹកនោមលើជនសង្ស័យ​ទាំងពីរនាក់ ដោយឈ្មោះ សាន់ទិ យិនមែន ហៅ នួត ជាលទ្ធផលអវិជ្ជមាន(-) និងឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ជាលទ្ធផលវិជ្ជមាន(+)

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ទិញគ្រឿងកមលក់ផង និងប្រើប្រាស់ពិតប្រាកដមែន ។ ដោយផ្អែ​កលេីចម្លេីយ​សារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវ​ត្តតាម​នីតិវិធី៕






0 comments:

Post a Comment