ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, March 09, 2024

បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ប្រារព្ធខួ​បលើកទី១​១៣ ទិវាអន្តរ​ជាតិនារី ៨ មី​នា ឆ្នាំ២០២៤ ក្រោមប្រធានបទ " ស្ត្រី និងក្មេ​ងស្រី ក្នុង​បរិវត្តកម្មឌីជីថល"

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ )៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថ​ខេត្តបន្ទាយ​មា​នជ័យ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុងេពិធី​អបអរសាទរ​ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ " ស្ត្រី និងក្មេងស្រី ក្នុងប​រិវត្តក​ម្មឌីជីថល"



ពិធីនេះបានប្រារព្ធធ្វេីឡេីង​នៅសាលប្រជុំ ធំ ជាន់ទី ២ អអគារសេ​នាធិកា​រធិការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមា​នការអញ្ជេីញចូលរួមពី​លោកមេបញ្ជាកា​ររង និងលោកស្រី -នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថនារី ចំនួន១០៥នាក់ ក្នុងនោះ​អាវុធហត្ថ​នារី១៩នាក់ និងភរិយា អាវុធហត្ថចំនួន៧នាក់ផងដែរ


នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជាអាវុធហត្ថខេត្ត ក៏បាន​ពាំ​នាំនូវប្រ​សាសន៍សួរ​សុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការជូនពរដល់នាយទាហាន នាយទាហា​នរង និងពលទាហាន នៃកងរាជអាវុធហត្ថ ពិសេសកងរាជអាវុធហត្ថជានារី សូមទទួល​បាននូវសុខ​ភាពល្អ ប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។


លោកឧត្តម សេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងពី​ភាពអ​ង់អាចក្លាហានរបស់អាវុធហត្ថនារី ដែល​កន្លង​មកបា​នខិតខំយ៉ា​ងសស្រាក់សស្រាំ តស៊ូការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ​ការពារប្រទេ​សជាតិ រហូតទទួលបាននូវសុខសន្តិភាព។ ជាពិសេសក្នុងដំណា​ក់កា​លនៃការរីករាល​ដាលនៃជំ​ងឺកូវីដ-១៩ អាវុធហត្ថនារី បានចូលរួមចំណែ​កយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ក្នុងការប្រ​យុទ្ធ​ប្រឆាំងជាមួយនឹងជំងឺកូវីដដប់-១៩នាពេលកន្លងមករហូតទទួលបានជោគជ័យ។


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាន បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកំណ​ត់ការលើកកម្ពស់​សមភាព​យេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរ​បៀបវារៈ​គោលន​យោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ​ស្រ្ដីគឺ​ជា​ស្នូលផងដែរ














0 comments:

Post a Comment