ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, March 05, 2024

នាយ​ករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ជួបពិ​ភាក្សាកា​រងារទ្វេភាគី ក្នុងឱកា​សចូលរួ​មកិច្ចប្រ​ជុំកំពូល​ពិសេ​ស អាស៊ាន-អូស្រ្តាលី ​នៅទីក្រុងម៉ែ​លប៊ន

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ក្នុងឱកាសចូលរួម​កិច្ចប្រជុំកំពូល​ពិសេស អាស៊ាន-អូស្រ្តាលី​ នៅទីក្រុងម៉ែលប៊ន ប្រទេ​សអូស្ត្រា​លី នារសៀល​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា និងឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយ​ករដ្ឋមន្ត្រីអូស្ត្រាលី បានជួប​ពិភាក្សា​ការងារទ្វេភាគី ដើម្បីពង្រីកកិ​ច្ចសហប្រតិប​ត្តិការរវាងប្រទេ​សទាំងពីរឱ្យកាន់​តែរឹង​មាំបន្ថែម​ទៀត



ក្នុងជំនួបនេះ ឯកឧត្តម អេនថូនី អាល់​បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តា​លី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯក​រាជ្យទៅទៀតនេះ​បង្ហា​ញអំពីទំនា​ក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃ​ប្រទេសទាំងពីរទទួ​លបានផលប្រយោ​ជន៍ទៅវិញទៅមកនៅក្នុងទំ​នាក់ទំនង​ដ៏ល្អប្រសើ​រនេះឯកឧត្​តមនាយ​ករដ្ឋមន្ត្រីអូស្ត្រាលី​ ក៏បាន​សម្ដែងនូវកា​រគាំទ្រ និងបង្ហាញពី​ការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរឱ្យកាន់​តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្ត​មនាយករដ្ឋ​មន្ត្រី ក៏បា​នវាយតម្លៃខ្ពស់ចំពោះប្រ​ទេសកម្ពុជា ដែលលោ​កបានមានប្រសាសន៍ថា៖ “កម្ពុជាគឺ​ជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូ​វការលំបាកក្នុងរបប​ប្រល័យពូជសាសន៍ក៏​ដោយ ក៏កម្ពុជា​នៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។


ជាការឆ្លើយតប សម្ដេចបវធិបតីក៏​បានថ្លែងអំ​ណរគុណ និងបា​នជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានី​ស៊ី ថា៖ “កម្ពុជាសូមថ្លែងអំ​ណរគុណដល់​ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួ​យគាំទ្រដល់​កម្ពុជា ជាពិសេស​នៅក្នុងអំឡុងពេ​លនៃការស្វែងរកសន្តិភាព​ជូនកម្ពុជា​នៅក្នុងទសវត្ស​រ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតឡើងបានឡើយ បើមិនមាន​ការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។ ក្នុងក្រប​ខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រ​តិបត្តិការ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តម​នាយក​រដ្ឋមន្ត្រី អំពីវិស័យសំ​ខាន់ៗសម្រាប់កិច្ចសហប្រ​តិបត្តិការ ដែលរួ​មមាន ដូចជា៖ វិស័យពាណិ​ជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និ​ងការងារ និងផ្នែក​ការពារជាតិ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា សម្តេ​ចបានបង្ហាញអំពី​ការទាក់ទាញ​ការវិនិយោគពីធុ​រជនអូស្ត្រាលី នៅក្នុងវេទិកា​ធុរកិច្ចកម្ពុជា-អូស្ត្រាលី​កាលពីព្រឹក និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តា​ជំរុញដ​ល់វិស័យទេស​ចរណ៍រ​វាងប្រទេ​សទាំងពីរ





0 comments:

Post a Comment