(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំធ្វើ តេស្ត រកសារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារ នៅ ក្នុងរដ្ឋបាលខេត្ត ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក
មន្ត្រីរាជការស៊ីវិលសាលាក្រុង-ស្រុក អនុវត្តតាម សេចក្ដីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ការធ្វើតេស្ត រក សារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាព នយោបាយ ដ៏ សំខាន់របស់រាជ រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព ការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។
សូមបញ្ជាក់ថា៖ ការធ្វើតេស្តលើមន្ត្រីរាជការទាំងអស់ ដែលមាននៅក្នុងក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សា ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការ ស៊ីវិលសាលាក្រុង-ស្រុក មន្ត្រី ជាប់ កិច្ច សន្យា សាលាខេត្ត និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុបចំនួន៣៦៩នាក់ ស្រី១២៣នាក់។ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុប២៤៧នាក់ ស្រី១០០នាក់(លទ្ធផលអវិជ្ជមានទាំង២៤៧នាក់)ពិតជាលទ្ធផលល្អជាមន្ត្រីដែលមានភាពស្អាតស្អំបម្រើប្រជាពលរដ្ឋ និងសង្គមបានល្អ៕
0 comments:
Post a Comment