ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, March 13, 2024

ហេសបូឡា ថាខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើប៉ុស្តិ៍អ៊ីស្រាអែល នៅ Golan Heights

ចំនួនអ្នកទស្សនា: Views

 បរទេស៖ ក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី១១ ខែមីនាប្រឆាំងនឹងប៉ុស្តិ៍ការពារដែនអាកាសរបស់អ៊ីស្រាអែលឆ្លងកាត់ព្រំដែននៅក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល។


ក្រុមហេសបូឡាហ៍ បានបន្តថា ការវាយប្រហារដ៏កម្រ ដែលវាបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកចំនួន ០៤គ្រឿង បានវាយប្រហារគោលដៅរបស់ពួកគេជាមួយនឹងភាពត្រឹមត្រូវ នៅក្នុងអ្វីដែលខ្លួនបានបញ្ជាក់ថា គឺជាប្រតិបត្តិការមួយផ្សេងទៀតក្នុងការគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។


ក្រុមហេសបូឡា ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងយោធាអ៊ីស្រាអែល បាននិងកំពុងបាញ់គ្នានៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីខែតុលា នៅពេលដែលក្រុមហេសបូឡាហ៍បានបាញ់គ្រាប់រ៉ុក្កែតទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន ដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមហាម៉ាស់បានសម្លាប់មនុស្សចំនួន ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥៣នាក់កាលពីថ្ងៃទី០៧ ខែតុលា នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា អ៊ីស្រាអែលបានសងសឹកដោយបើកការវាយប្រហារតាមផ្លូវអាកាស និងដីលើក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ៣១,០០០នាក់។

ការវាយប្រហាររបស់អ៊ីស្រាអែល ភាគច្រើនត្រូវបានកំណត់ត្រឹមតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាពួកគេបានឈានទៅដល់ភាគខាងជើងបន្ថែមទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

ក្រុមហេសបូឡាហ៍ កាលពីខែមុនបានឲ្យដឹងថា ខ្លួនបានបាញ់រ៉ុក្កែតប្រឆាំងនឹងគោលដៅដូចគ្នានៅតំបន់ Golan Heights។

ក្រុមប្រដាប់អាវុធបានប្រើកាំជ្រួចពីដីទៅអាកាសជាច្រើនដងចាប់តាំងពីថ្ងៃទី០៧ ខែតុលា ដើម្បីតម្រង់គោលដៅលើយន្តហោះអ៊ីស្រាអែល។ វាក៏បានបាញ់បង្ហោះដ្រូនស៊ើបការណ៍ផ្ទាល់ខ្លួនទៅកាន់ភាគខាងជើងអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា គោលដៅអាកាសអរិភាពពីរបានឆ្លងពីប្រទេសលីបង់ចូលក្នុងទឹកដីអ៊ីស្រាអែលក្នុងតំបន់ Golan ភាគខាងជើង បានធ្លាក់ក្នុងតំបន់បើកចំហ។

យោធាក៏បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងយោធា Hezbollah ក្នុងតំបន់ព្រំដែន Jibbain ហើយពេញមួយយប់បានវាយប្រហារទីស្នាក់ការ Hezbollah មួយផ្សេងទៀតនៅក្នុងតំបន់ Taybeh។

ក្រុមនេះបានបន្តថា យុទ្ធជនបីនាក់នៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមលីបង់ Jamaa Islamiya ដែលជាសម្ព័ន្ធមិត្តរបស់ Hezbollah ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី១០ ខែមីនា ត្រូវបានកប់នៅថ្ងៃបន្ទាប់។

យោងតាមប្រភពវេជ្ជសាស្ត្រ និងសន្តិសុខបានឱ្យដឹងថា ជនស៊ីវិលជាង ៦០នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែលលើប្រទេសលីបង់ រួមជាមួយនឹងក្រុមយុទ្ធជនហេសបូឡាជាង ២០០នាក់ នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ និងសន្តិសុខ។

ប្រែសម្រួលដោយនាយកនិពន្ឋ៖សុិន សុខរ៉ា

0 comments:

Post a Comment