ខេត្តបន្ទាយមានជ័យ ៖ផ្អែកតាមបទពិសោធល្អៗ ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាឃុំសង្កាត់ រយៈកាលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងដើម្បីធានាបាននូវភាពយុត្តិធម៌ តម្លាភាព គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយជ័យ
នៅព្រឹកថ្ងៃទ១៩ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីចាប់ឆ្នោត កំណត់យកលេខរៀង គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ព្រះវិជីមុនី ធុល សុធាព្រះ មេគណខេត្ត ឯកឧត្តម អ៊ុុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
លោក យ៉ង់ សក្កិ ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះ បានបញ្ចប់រួចហើយ ដោយមានគណបក្សនយោបាយ ចំនួន៥ បានចូលរួមប្រកួតប្រជែង ក្នុងខេត្តបន្ទាយមានជ័យរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្យកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
លោក យ៉ង់ សក្កិ បានបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោតដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលរួចនូវបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងមុខតំណែងតែមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៥៣៣នាក់។ផ្អែកតាមប្រតិទិននៃការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្វើ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង បម្រើឲ្យការប្ដឹងតវ៉ាឬប្ដឹងជំទាស់បន្ទាប់មកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ។បន្ទាប់ពី ព្រះវិជីមុនី ធុល សុធាព្រះមេគណខេត្តបាននិមន្តនិងធ្វើការចាប់លេខរៀងរបស់គណបក្សនយោបាយនីមួយៗ ទាំងថ្នាក់ក្រុមប្រឹក្សាខេត្ត ទាំងក្រុមប្រឹក្សាស្រុកក្រុង ទទួលបានលទ្ធផលផ្លែផ្កាយុត្តិធម៌តម្លាភាព ត្រឹមត្រូវតាមនីតិវិធីរួចមក ឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នីតិវិធីនៃការចាប់យក រៀងរបស់គណបក្សនយោបាយនីមួយៗនាឱកាសនេះ ពិតជាមានភាពត្រឹមត្រូវច្បាស់លាស់ យុត្តិធម៌តម្លាភាព ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត ហេីយក៏មានការសាទរពីសំណាក់អស់លោក លោកស្រី តំណាងគណបក្សចូលរួមឯកឧត្តម អ៊ុំ រាត្រី បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតដើម្បីកំណត់យកលេខរៀង គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ដាក់លើសន្លឹកឆ្នោត មានអត្តន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ដែលបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឲ្យអ្នកបោះឆ្នោតនិងអង្គបោះឆ្នោតអាចស្គាល់បាន ដោយងាយស្រួលនៃគណបក្ស នយោបាយដែលគាត់ស្រឡាញ់ពេញចិត្ត៕
0 comments:
Post a Comment