កាលពីថ្ងៃទី២១ខែមីនាឧត្តមនាវីឯកRobBauerប្រធានគណៈកម្មាធិការយោធាណាតូបាននិយាយថាគៀវចាំបាច់ត្រូវប្រមូលផ្តុំកងទ័ពបន្ថែមទៀតដើម្បីទូទាត់សងការខាតបង់ក្នុងអំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។លោកBauerបាននិយាយថា“អ្នកមិនត្រឹមតែត្រូវការគ្រាប់បែកដៃ រថក្រោះនិងរថពាសដែកប៉ុណ្ណោះទេ។ប៉ុន្តែអ្នកក៏ត្រូវការទាហានថ្មីផងដែរ ពីព្រោះទាហានជាច្រើនត្រូវបានសម្លាប់និងរងរបួស”។
តាមលោកលោកខាងលិចអាចផ្តល់ហិរញ្ញវត្ថុនិងគ្រាប់រំសេវ ខណៈអ៊ុយក្រែនត្រូវប្រមូលធនធានមនុស្ស។រដ្ឋាភិបាលក្រុងគៀវបានទទួលស្គាល់ជាផ្លូវការថាទាហាន ៣១.០០០នាក់បានស្លាប់ក្នុងអំឡុងពេលជម្លោះពីរឆ្នាំជាមួយរុស្ស៊ី។ ចំនួននេះគឺទាបជាងទិន្នន័យដែលផ្តល់ដោយរុស្ស៊ី។យោងតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអង្គភាពជួរមុខរបស់អ៊ុយក្រែនកំពុងប្រតិបត្តិការត្រឹមតែមួយភាគបីនៃកម្លាំងរបស់ពួកគេគិតត្រឹមដើមខែកុម្ភៈ។មានការពិភាក្សានៅទីក្រុងគៀវក្នុងខែធ្នូឆ្នាំ២០២៣អំពីការកៀរគរទាហានថ្មីចំនួន៥០០,០០០នាក់ ដើម្បីបំពេញបន្ថែមជួរមុខនិងការបង្កើតកងពលតូចថ្មី។ ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាមិនចាំបាច់ប្រមូលមនុស្សច្រើនពេកទេ។លើសពីនេះលោកBauerបានទទួលស្គាល់ថាការឆ្លើយតបរបស់អង្គការណាតូ ចំពោះជម្លោះនៅអ៊ុយក្រែនគឺខ្វះខាតផ្នែកផលិតអាវុធ និងគ្រាប់រំសេវ៕
0 comments:
Post a Comment