ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, March 23, 2024

ប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ សាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការក្ដៅរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត និង ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ដែលបង្ក្រាបបទ​ល្មើសធនធាន​ធម្មជាតិនៅ​មូលដ្ឋានខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ បន្ទាប់ពីបាន​ឃើញចំណាត់ក្ដៅលេីការបង្រ្កាបបទល្មើសធនធានធម្មជាតិកន្លងមក ក្នុងភូមិ​សាស្ត្រភ្នំក្រវាញ និង ស្រុកវាលវែង ប្រជាពលរដ្ឋដែលរស់នៅខេត្តពោធិ៍សាត់ ពិតជាមានសេចក្ដី​សោមនស្សរីករាយយ៉ាង​ខ្លាំង



 ដោយបាន​ឃើញ ពីសកម្មភាព​បង្រ្កាប​បទល្មើស ធនធានធម្មជាតិ ជា លក្ខណៈទ្រង់ទ្រាយ​ធំ ពោល គឺប្រជាពលរដ្ឋសង្ឃឹមថា ព្រៃឈើ និងធនធានធម្មជាតិ អាចរក្សាបាន និង ផ្ដល់​មកវិញនូវគុណប្រយោជន៍ ដល់មនុស្សជាតិ រួមទាំងខេត្តពោធិ៍សាត់ និងទូរទាំ​ងព្រះរាជា​ណា​ចក្រកម្ពុជា ព្រមទាំងជាសកលផងដែរ។


ដោយឡែក ប្រជាប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុងភូមិសាស្ត្រ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគីរី បាន​រំពឹង​ទុកថា ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ នឹងបន្ដអនុវត្ដបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្ររបស់ពួកគាត់ ​ដេីម្បីរក្សឱ្យបាននូវព្រៃឈេី ដេីម្បីភាពបៃតង និង​ជា​ដែនជម្រកសត្វព្រៃ ។


ពលរដ្ឋម្នាក់រស់នៅក្នុងខេត្តក្រចេះ ក្នុងលក្ខខណ្ឌ​សុំមិនបញ្ចេញឈ្មោះបានស្នេីសុំ​ឯកឧត្ដម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងឯកឧត្ដម នាយឧត្ដមសេនៅយ៍ សៅ សុខា មេត្តាពិនិត្យលេីបទល្មេីសកាប់រុករាន ព្រៃឈេីនៅចំណុចព្រៃឡឡុង់ និងដីដែនជម្រកកែវសីមា​ផងទាន!


គួររំលឹក ផងដែរថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាល​សាលាខេត្តពោធិ៍សា​ត់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយ​ឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំ​កិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់​ប្រឆាំងនឹងប​ទល្មើសធនធានធម្មជាតិ ​កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆា​យដីព្រៃដើម្បី​យកមកធ្វើ​ជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ក្នុងនោះ ក្រសួងបរិស្ថាន កន្លងមកបាន​ដាក់ចេញ​នូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖

១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះ​លែងអ្នកប្រព្រឹត្តបទល្មើស


២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូ​លដ្ឋានរាជ​ធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់​ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ

៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាព​ប្រឆាំងអំពើពុករ​លួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង

៤៖ ជំរុញការ​ដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃ​ឈើឲ្យបាន​៦០% នៅឆ្នាំ២០៥០។


ទន្ទឹម នឹង នោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ដើម្បីចូលរួមអន្តរាគមន៍ បង្ការទ​ប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕






















0 comments:

Post a Comment