ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, March 13, 2024

ឣាវុធហត្ថ បញ្ជូនក្រុមក្មេងទំនើង​ប្រើប្រាស់គ្រឿងញៀន​ដោយខុសច្បាប់​ចំនួន២៦នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋាន​កងរាជឣាវុ​ធហត្ថក្រុង​ប៉ោយប៉ែត បានដឹកនាំក​ម្លាំង​ចុះប្រតិ​បត្តិការ​បង្ក្រាបក្រុមក្មេងទំនើ​ងប្រើប្រាស់ដោ​យខុសច្បាប់នូវ​សារ​ធាតុញៀន ដោយឃាត់ខ្លួនបាន​ចំនួន២​៦នាក់



 នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូ​រជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេ​ទម៉្សៅក្រាមសថ្លា (CIE) ចំនួន០​៥កូន​ថង់កិប ស្មើនឹង​ទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារ:​មួយចំនួន ហើយនាំ​មកមូលដ្ឋាន​កង​រាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុន​ពេលបង្ក្រាប នៅវេ​លាម៉ោង២៣និង៣០នាទី ថ្ងៃទី១​១ ខែមី​នា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានក​ងរាជឣាវុធហត្ថក្រុង​ប៉ោយប៉ែតបា​នទទួលព័ត៌មា​នពីប្រជាពល​រដ្ឋថា មានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ស្ថិតក្នុងភូ​មិឣូរ​ជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចំនួន២៥នាក់ រថយន្តស៊ឺរ៉ែនចំនួន៥​គ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ ចុះដល់កន្លែងកើតហេតុ ហើយធ្វើកា​រឃាត់ខ្លួនបា​នចំនួន៣៥នាក់ (ប្រុសទាំងឣស់)


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរក​សារធាតុញៀនក្នុងទឺកនោមឃើញថាឣវិជ្ជមានចំនួន០៩នាក់ ហើយត្រូវបាន​កម្លាំងជំ​នាញធ្វើកា​រឣប់រំ និងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយ ធ្វើលិខិតធានា​ឱ្យវិលត្រឡប់​ទៅផ្ទះវិញ ចំ​ណែកក្មេងទំនើងដែលមានសារធាតុញៀន ត្រូវបានកម្លាំងជំ​នាញមូលដ្ឋានក​ងរាជឣាវុធហត្ថក្រុង​ប៉ោយប៉ែតកសាង​សំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត​ ចាត់ការបន្តតាមនីតិវិធី។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿង​ញៀនបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕






0 comments:

Post a Comment