ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, March 06, 2024

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិ​ការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបស​ន្តិសុខសង្គម​ផ្នែកថែទាំ​សុខភាពឲ្យបាន​ទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក ក្នុងក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផ​ល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងជំរុញក្នុងពិធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូម​លើកទឹក​ចិត្តឱ្យមន្រ្តីរាជការ​ទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់​បន្ថែមអំពី​អត្ថប្រ​យោជន៍ ដែលទទួលបា​នបន្ទាប់ពីខ្លួនស្ម័គ្រចិត្ត​លះបង់រប​បវិភាគទានថែ​ទាំសុខភាពនេះ​ឱ្យបា​នច្បាស់។




សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថាន​បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (..) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបប​សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប... ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជកា​រក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រ​សួងបរិស្ថាន។


ថ្លែងក្នុងឱកាសផ្សព្វផ្សាយរបបសន្ដិសុខសង្គម ជូនមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការ ក៏បា​នផ្តាំផ្ញើឱ្យមន្ត្រីរាជការ​ក្រោមឱវាទនៃក្រសួងបរិ​ស្ថានទាំងអស់ ជួយ​ផ្សព្វផ្សាយបន្ត និងណែនាំ​ទៅ​ដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជា​សមាជិក ប... នៅតាម​ទីតាំងសា​ខា ប... ដែលនៅជិ​ត ដើម្បីទទួលបានអត្ថប្រយោ​ជន៍ពីរបបសន្តិសុខសង្គម សំដៅ​ទៅការធានាដល់ការលើកកម្ពស់ សុខុមាលភាព និងអត្ថប្រយោជន៍មន្ត្រីរាជការសាធារណៈ និងអ្នក​ក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានយកចិត្តទុកដាក់លើផ្នែកសុខភាពជាចម្បង ដើម្បីពង្រី​កប្រព័ន្ធគាំពារ​សង្គម ដែលមានវិ​សាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមានសមភាពក្នុង​ការទទួ​លបានសេវាសុខភាពសាធារណៈស្មើគ្នា និងមានសមធម៌ក្នុងសង្គម។


សូមជម្រាបជូ​នថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិ​ងកំពុងគិត​គូរទៅលើប្រព័ន្ធសន្ដិសុខ​សង្គមស​ម្រាប់គ្រប់គ្រងកម្មវិ​ធីសន្ដិសុខសង្គម ដើម្បីជួយប្រជា​ជនក្នុងគោលបំ​ណងការពារពួ​កគាត់ពីការធ្លា​ក់ចុះភ្លាមៗ នៃប្រាក់ចំណូល ដែលបណ្ដាល មកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ ចាស់ជរា ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ ដោយជំរុញឱ្យប្រ​ជាជនគ្រប់រូ​បចូលរួមសន្សំប្រាក់ ឬបង់ភាគទា​នជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នោះ៕













0 comments:

Post a Comment