ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, March 26, 2024

អាវុធហត្ថ បញ្ជូនខ្លួនជនស​ង្ស័យ៣​នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​ប្រើប្រាស់​ដោយខុស​ច្បាប់នូវ​សារធាតុ​ញៀន

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរ​សេនីយ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន



 នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹ​កថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់

-ឈ្មោះ វ៉ាត ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់), -ឈ្មោះ ម៉ាន់ សាន់យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់),-ឈ្មោះ ហៀ មេសា ហៅ អឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិគោកី ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់) ។វត្ថុតាងដែលដកហូតបានរួមមាន ៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2014 -ទូរស័ព្ទ ចំនួន ០៣គ្រឿង (ម៉ាកIPhone11 ពណ៌ខ្មៅ, ម៉ាកVivo Y21 ពណ៌ទឹកសមុទ្រ, ម៉ាកVivo ពណ៌ខ្មៅ)


លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេ​លបង្រា្កបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌​មានពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា នៅចំណុចខាងលើភ្លាមលោក​បានដឹកនាំ​កម្លាំងចុះទៅដល់ចំណុចកើតហេតុបានឃើញក្រុមក្មេងទំនើងមួយក្រុមធំ មានគ្នាប្រ​ហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង ពេលឃេីញកម្លាំងពួកគេផ្អើលនាំគ្នាបើកម៉ូតូរត់គេចខ្លួន បន្ទាប់មកកម្លាំងយើងបានបើករថយន្តដេញតាមចាប់បានម៉ូតូក្មេងទំនើងចំនួន០១គ្រឿង ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៣នាក់ និងបានធ្វើតេស្តរក​សារធាតុញៀនក្នុងទឹ​កនោមជនសង្ស័យ​ទាំង៣នា​ក់ខាងលើ ជាលទ្ធផលវិជ្ជមាន(+) ទេីបកម្លាំងបាន​ធ្វើការឃាត់ខ្លួននាំ​មកកាន់មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។


ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានសារភាពថាពួកគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត​តាមនីតិវិធី។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិ​យាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕







0 comments:

Post a Comment