ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, March 19, 2024

ពិ​ធីចា​ប់ឆ្នោតកំ​ណត់លំដាប់លេខរៀង គណប​ក្សនយោបាយសម្រាប់ដាក់លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

 

ខេត្តកណ្តាល៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តក​ណ្តាល បានរៀបចំ​ពិធីចាប់ឆ្នោតកំ​ណ​ត់​លំដាប់លេ​ខរៀង គណបក្សនយោបាយសម្រាប់ដា​ក់លើសន្លឹកឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសរើសក្រុ​មប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ។



នាឱកាសនោះលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអំពាវនាវ ដល់មន្ត្រីបោះឆ្នោត គណបក្សនយោ​បាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំ​ងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ រូបរួមគ្នាគោរពច្បាប់​បោះឆ្នោត បទបញ្ជា និងនី​តិវិធី​របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ..និងលិខិតប​ទដ្ឋានគតិ​យុត្តពា​ក់ព័ន្ធនឹ​ងការបោះឆ្នោត ដើម្បីធ្វើឱ្យការបោះ​ឆ្នោតប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។


អភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីចាប់ឆ្នោតកំ​ណត់លំដាប់លេ​ខរៀងគណបក្សន​យោបាយស​ម្រាប់ដាក់លើសន្លឹកឆ្នោត នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំង និងបញ្ជាក់ច្បាស់ថា គណៈកម្ម​ការខេត្តរៀបចំការបោះឆ្នោត បានអនុវត្ត​ការងាររបស់ខ្លួនដោយគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនី​តិវិធី ត្រង់ប្រការ ២.៤៩ ប្រកបដោយតម្លាភាព ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយរដ្ឋ​បាលខេត្ត នឹងបន្តផ្តល់ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សំដៅ​ធានាឱ្យការបោះឆ្នោតទាំងមូល សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិ​ភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិ​តបទដ្ឋាន​គតិយុត្ត​ជាធរមាន


លោក ផាន់ ឫទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងថា ការបោះ​ឆ្នោតជ្រើសរើ​​សក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ និងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដោយ​មានគណបក្សនយោបាយឈរឈ្មោះ ចូលរួមប្រកួតប្រ​ជែងបោះ​ឆ្នោត ចំនួន ៥រួមមាន៖ គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ១៤មណ្ឌល គណប​ក្សឆន្ទៈខ្មែរ ឈរឈ្មោះ ១៤មណ្ឌល គណបក្សកម្លាំងជាតិ ឈរឈ្មោះ ១៤មណ្ឌល គណបក្សហ្វ៊ុន​ស៊ិនប៉ិច ឈរឈ្មោះ ១២មណ្ឌល គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ ១មណ្ឌល







0 comments:

Post a Comment